ដោយៈសុផល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​​​​​​នៃព្រះរាជាណាចក្រ កម្ពុជា​នៅរសៀលថ្ងៃ៣០វិច្ឆិកានេះ បានចេញបញ្ជាហាមមិនឱ្យ មានការ ជួបជុំ និងផ្អាកការរៀបអាពាហ៍ពិពាហ៍មួយរយៈ។

នៅក្នុងសារជាសំឡេងរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីជូន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមអភិបាលខេត្តសៀមរាប អំពីការដាក់ចេញវិធានការបន្ថែមនានា ជុំវិញ«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»អភិបាលរាជធានីភ្នំពេញនោះសម្តេចបានមានប្រសាសន៍ថា៖​ដោ យមានតម្រូវការចាំបាច់និងមានសំណូមពរពីក្រសួងសុខាភិបាលក៏ដូចជាការផ្តល់មតិពីអង្គការសុខភាពពិភពលោកតម្រូវឲ្យយើងមានការយកវិធា ន  ការបន្ថែមសម្រាប់នៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប នោះគឺសុំ ផ្អាកការជួបជុំដែលមានមនុស្សច្រើនរាប់ទាំងអាពាហ៍ពិពាហ៍ក្នុងរយៈ ពេល១៥ថ្ងៃចាប់ពីថ្ងៃនេះតទៅ។

សូមស្តាប់សារសំឡេងទាំងស្រុងរបស់សម្តេចតេជោ៖