Home ព័ត៌មានជាតិ សន្តិសុខ សាលាដំបូង​រាជ...

សាលាដំបូង​រាជធានី​ភ្នំពេញ ផ្អាក​សវនាការ​ជំនុំជម្រះ​ទាំងអស់ ជា​បណ្ដោះអាសន្ន​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក សវនាការ​ជំនុំជម្រះ​ទាំងអស់ ជា​បណ្ដោះអាសន្ន បន្ទាប់ពី​មានការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​រកឃើញ នៅលើ​ស្ត្រី​ជា​ភរិយា នៃ​មន្ត្រីជាន់ខ្ពស់ ពន្ធនាគារ​។​

​ក្នុង​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​លើក​ពេល សវនាការ​ទាំងអស់ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ បន្ទាប់ពី​ពន្ធនាគារ​ទាំង ៣ នៅ​រាជធានី​ភ្នំពេញ​បានស្នើ​សុំ​ផ្អាក រាល់​ការបញ្ជូន​អ្នក​ជាប់ឃុំ មក​សវនាការ​។ ដោយឡែក អ្នក​ដែល​មិន​ជាប់​ពាក់ព័ន្ធ ក្នុង​សំណុំរឿង ក៍​មិន​អនុញ្ញាត ឲ្យ​ចូល​តុលាការ​ដែរ លើកលែង​តែមាន​ដីកា ពី​តុលាការ ៕/V

សាលាដំបូង​រាជធានី​ភ្នំពេញ ផ្អាក​សវនាការ​ជំនុំជម្រះ​ទាំងអស់ ជា​បណ្ដោះអាសន្ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular