Home ព័ត៌មានជាតិ សង្គម សប្តាហ៍​នេះ​ធ...

សប្តាហ៍​នេះ​ធាតុអាកាស​ត្រជាក់​អាច​ចុះ​ដល់​រង្វង់​១៥-១៦​អង្សា​សេ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​ថា អាកាសធាតុ​ត្រជាក់​អាច​ចុះ​ដល់​រង្វង់​កម្រិត​ពី​១៥​ទៅ​១៦​អង្សា​សេ​នឹង​មកដល់​នៅក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​សម្ពាធ​ទាប​សកម្ម​មួយ (Active Low) ដែល កំពុង​កើតមាន​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ថយឥទ្ធិពល​ទៅវិញ​នៅពេល​ដើរមក​ដល់ កៀក​នឹង​ខាងកើត​ប្រទេស​ហ្វីលីពីន និង សម្ពាធ​ទាប​នៅក្នុង​សមុទ្រ​ចិន ខាងត្បូង បាន​រំ​កឹ​ល​ចុះក្រោម​(​ត្បូង​)​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា ។​

​លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃ​ពុធ ទី​០២ ខែធ្នូ សីតុណ្ហភាព​ចាប់ផ្តើម​ចុះ​ជា​លំដាប់​នូវ​ទូទាំង ប្រទេស ហើយ​ធាតុអាកាស​ត្រជាក់​ខ្លាំង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​វាលទំនាប​ភាគ​ពាយព្យ​ដោយសារ ខ្យល់មូសុង​ឦសាន​រុញ​ចុះមក​ខ្លាំង បន្ទាប់ពី​ម៉ាស់​ខ្យល់​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង រួមជាមួយ​សម្ពាធ​ធ្លាក់​ចុះក្រោម​ឆ្ងាយ​។ ​ឯ​សម្ពាធ​ទាប​សកម្ម​ក្នុង​សមុទ្រ​ប៉ា​ស៊ី ហ្វិ​ក​មិនអាច​ដើរចូល​ម​ក្នុង​សមុទ្រ​ចិន​ខា​ត្បូង​បាន តែ​ផ្ទៃមេឃ​អួរ​អាប់ និង​ភ្លៀង​ធ្លាក់​តិច តួច​នៅ​ប៉ែក​ខាងកើត​ទន្លេមេគង្គ​មាន​មួយ​ថ្ងៃទី​០១ ខែធ្នូ​ទៀត​ទើប​អស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular