ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ផ្លូវលំ៣ខ្សែ ប្រវែងជាង២.០០០ម៉ែត្រ នៅភូមិទួលប្រាសាទសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រែក្លាយទៅជាថ្មមិចហើយ ដោយប្រើប្រាស់គ្រឿងចក្ររបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងរបស់ លោក នី សឿន ជាអាជីវករ។ ក្នុងការឈូសឆាយផ្លូវនេះ លោកអភិបាលក្រុងបានដឹកនាំក្រុមការងារ កម្លាំងប្រជាការពារ នាំយកគ្រឿងចក្រចំនួន៤គ្រឿង ចុះ ស្ថាបនាត្រួសត្រាយផ្លូវលំនៅចំណុចភូមិទួលប្រាសាទ ភ្ជាប់ទៅព្រំប្រទល់ ភូមិទួលពង្រ ដើម្បីសម្រួលការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ។
ការស្ថាបនាផ្លូវលំនោះ អាជ្ញាធរក្រុង និងសប្បុរសជនបាន ចាក់ក្រាលផ្លូវលំជាថ្មមិចចំនួន២០០ម៉ែត្រសិន និងឈូសឆាយកៀរកិន ត្រួសត្រាយ គ្រោងដាក់ប្រព័ន្ធលូ លើប្រវែងទាំងអស់ប្រហែល២.០០០ម៉ែត្របន្ថែមទៀត ៕