Home ព័ត៌មានជាតិ សង្គម ការងារ​អភិបាល...

ការងារ​អភិបាល​រាជធានី​សប្តាហ៍​មុន​មាន​ប្រជុំ​ដោះស្រាយ​បញ្ហា​ជាច្រើន ពិសេស​ការដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​១​សប្តាហ៍​កន្លងទៅនេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ប្រជុំ​ដោះស្រាយ​បញ្ហា​ជាច្រើន ពិសេស​នោះ​គឺ​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៧ ខែ វិច្ឆិកា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការអភិវឌ្ឍ​ស្ថានីយ​បូម​បឹងទំពុន នៅ​សង្កាត់​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ នៅ​សាលា​រាជធានី​ភ្នំពេញ ។ ក្នុង​កិច្ចប្រជុំ​នោះ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ​បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី​មួយគ្រឿង​ទំហំ​១​ម៉ែត្រ​កន្លះ​១​គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក​ចំនួន​២​គ្រឿង រួមទាំង​ការស្តារ​ប្រឡាយទឹក​ឱ្យ​កាន់តែ​ធំ និង ជីក​បុក​ស៊ី​ផាយ​អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ព​ន្លឿ​ន​ការបូមទឹក​ឱ្យបាន​លឿន បញ្ចៀស​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹក​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយៗ​ទៀត ។​

​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​នេះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើកទីមួយ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ហើយ​ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​ផ្ដោត​សំខាន់​ទៅលើ​ការដោះស្រាយ​បញ្ហា​ទឹក​លិចលង់ នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ដោយមាន​វិធានការ​ទប់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​បាន​ខ្ពស់ ដើម្បី​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី ២៣​វិច្ឆិកា ក៏បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ស៊ូ​ហ្កា​ណូ យូ​អ៊ី​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អណ​ត្តិ​(JICA ) និង​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នៅ​សាលា​រាជធានី​ភ្នំពេញ ហើយ​ជំ​នួន​នោះ ក៏បាន​លើកឡើង​ពី​ការដោះស្រាយ​បញ្ហា​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ពិសេស​ការកសាង​នៅ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ឱ្យ​ក្លាយជា​ទឹកស្អាត​មុននឹង​បង្ហូរទឹក​ចូលទៅក្នុង​ទន្លេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular