វ៉ាង់​អ័​រ អន់ចិត្ត​ចំពោះ​មហាជន​រិះគន់​ខ្លួន​យក​ស្ទា​យ​បងប្រុស​មកលេង​ហើយ​ចោទ​ថាលោកមិនមែន​ខ្មែរ​

1257
ចែករម្លែក

(​ភ្នំពេញ​)៖ តារា​កំប្លែង​លោក វ៉ាង់​អ័​រ អន់ចិត្ត​ចំពោះ​មហាជន​រិះគន់​ខ្លួន​ថា​យក​ស្ទា​យ​បងប្រុស​ដែល​បាន​ស្លាប់​យូរ​មកហើយ​លោក​វ៉ាង់​ដឺ​​មកលេង​ទៀត ឬ​រិះគន់​ចោទប្រកាន់​លោក​ថា​ជា​មិនមែន​ខ្មែរ​។​

​ក្នុង​ពិធី​ជួបជុំ​សមាជិក​ក្រុម​តារា​ពី​សមាគម​សិល្បករ​ខ្មែរ និង គ្រួសារ​តារា​កម្ពុជា កាលពី​ថ្មី​កន្លងទៅ ក្រោម​ការដឹកនាំ​និង​វត្តមាន​ពី ប្រធាន​សមាគម និង រដ្ឋលេខាធិកា​ពី​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ និង ក្រសួង​ព័ត៌មាន នោះ​តារា​កំប្លែង​ដែលជា​ដៃគូរ​ម្នាក់​ឧស្សាហ៍​ដើរ​ជាមួយ​ក្រុម​អ្នកនាង ខាត់ សុ​ឃីម លោក វ៉ាង់​អ័​រ ដែលជា​ប្អូន​ប្រុង​នាយ វ៉ាង់​ដឺ​បាន​ឡើង​រៀបរាប់​ពី​ការឈាន​ជើង​ចូលក្នុង​វិស័យ​​សិល្បៈ​មាន​លំបាក​និង​ការប្រកាន់​ស្ទា​យ​លេង​បែប​បងប្រុស​ដែល​ត្រូវ​មហាជន​មួយចំនួន​រិះគន់​លោក​។​

​នាយ វ៉ាង់​អ័​រ បាន​រៀបរាប់ថា រយៈ​កន្លងមក​ដែល​លោក​បាន​លេង​កំប្លែង​ជាមួយ​ក្រុម​តារា​ជាច្រើន​មក​លោក​បាន​លេង​ប្រើ​ស្ទា​យរ​បស់បង​​ប្រុស​ដែល​និយាយ​បែប​មិន​ច្បាស់​ឬ​និយាយ​បែប​ខ្មែរ​វៀតណាម​ប៉ុន្តែ​ការលេង​បែបនេះ​បែរជា​ត្រូវបាន​មហាជន​មួយចំនួន​រិះគន់​លោក​និង​​ចោទប្រកាន់ថា​លោក​ជា​យួន មិនមែនជា​ខ្មែរ​ឡើយ​។ ពេលខ្លះ​ក៏​ទទួលបាន​ការគាំទ្រ និង ចូលចិត្ត​ពី​បងប្អូន​ខ្មែរ​យើង​ដែល​លោក​បាន​​លេង​យក​ស្ទា​យ​បងប្រុស វ៉ាង់​ដឺ​ពីព្រោះ​អ្នកគាំទ្រ​ខ្លះ​នៅតែ​ចូលចិត្ត​មើល​ការសម្តែង​របស់​បងប្រុស​លោក​ពី​ដើម​និង​ចាក់​មើល​វី​ឌី​អូ​​ចាស់​ទៀត​ដដែល​។

​តារា​កំប្លែង​ដែល​តែងតែ​រំលឹក​រឿង​បងប្រុស​លោក​ជារឿយៗ​នោះបាន​និយាយថា​លោក​អគុណ​ចំពោះ​ការពេញចិត្ត​លើ​បងប្រុស​រហូតដល់​​ពេលនេះ​។​

​សម្រាប់​លោក​ដែល​នៅតែ​លេង​ស្ទា​យ​របស់​បងប្រុស​លោក​ដោយ​សារ​តែ​លោក​រំលឹក​ដល់​បងប្រុស​លោក​ឬ​ចង់​កុំឱ្យ​ស្ទា​យ​បង​របស់លោក​បាត់បង់​ប៉ុណ្ណោះ​។

​ទោះជា​យ៉ាងណា​នាយ វ៉ាង់​អ័​រ ថា​លោក​នឹង​ពិចារណា​កែប្រែ​ស្ទា​យ​របស់​បងប្រុស​ខ្លះ​ក្រោយ​រង​ការរិះគន់​ពី​អ្នក​មិន​ពេញចិត្ត​ហើយ​លោក​នឹង​​លេង​ស្ទា​យ​កំប្លែង​ជា​របស់ខ្លួន​ថ្មី​វិញ​៕ ​ដោយ ៖បូរិន

នាយ​វ៉ាង់​អ័​រ​អះអាងថា​លោក​ជា​កូន​ខ្មែរ​ពិតៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម