​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ជាង​៥​ម៉ឺន​នាក់​ចូល​កម្សាន្ត​ខេត្តព្រះវិហារ​

2319
ចែករម្លែក

​ដោយៈ​សៅ​វ៉ានឌី​/​ព្រះ​វិហារៈ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ មាន​ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ ប្រាសាទ​ព្រះ​ខ័​ន្ត ទឹកជ្រោះ​ព្រះ​និមិត្ត ទឹកធ្លាក់​ភ្នំ​ត្បែង ក៏ដូចជា​រមណីយដ្ឋាន​ផ្សេងៗ​ទូទាំង​ខេត្តព្រះវិហារ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ​កន្លងទៅនេះ គេ​សង្កេតឃើញថា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​យ៉ាងច្រើន​កុះករ​។​

​មន្ត្រី​សាលាខេត្ត​បាន​ប្រាប់​ឱ្យដឹងថា ក្នុង​រយៈពេល​ចូលឆ្នាំ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មកលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តព្រះវិហារ កើនឡើង​២០,៨៩​ភាគរយ​។ ចំពោះ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ ក៏មាន​សេវាកម្ម​ទទួលភ្ញៀវ​ទេសច​រ ដូចជា សេវក​ម្ម លក់​ម្ហូបអាហារ និង​នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ស្រឯម ផ្លូវ​ឡើ​ទៅ​ប្រាសាទ ក៏មាន​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជាច្រើន​កន្លែង​ផងដែរ​។​

ប្រភព​ដដែល​បាន​បន្តថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ប្រាសាទព្រះវិហារ ក៏ដូចជា​តាម​រមណីយ​ដ្ឋា​ន​ប្រាសាទ​ផ្សេងៗ​ក្នុង​ខេត្តព្រះវិហារ សរុប​ចំនួន​៥២.៧៨៧​នាក់ កើនឡើង​ជាង​២០​ភាគរយ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែល​មានតែ​៤៣,៦៦៣​នាក់​។ ចំណែកឯ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ទទួលបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ សុ​វត្តិភាព​ល្អប្រសើរ​ផងដែរ​។​

​មន្ត្រី​បាន​បន្តថា ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព ស្ថេរភាព មានការ​អភិវឌ្ឍន៍ ក្រោម​ដំបូល​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​អាជ្ញាធរខេត្ត បានធ្វើឱ្យ​ប្រទេស និង​ទូទាំង​ខេត្ត មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ទីកន្លែង ជាពិសេស គឺ​ផ្លូវថ្នល់​មកកាន់​តំបន់​ប្រាសាទព្រះវិហារ ក៏ដូចជា​តំបន់​រមណីយដ្ឋាន​ផ្សេងទៀត ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​អាច​ចូលមក​ទស្សនា​មិនដែល​ដាច់​ឡើយ មិន​ថា ថ្ងៃបុណ្យ​ប្រពៃណីជាតិ ឬក៏​ថ្ងៃ​ធម្មតា​ឡើយ​៕S/

​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ជាង​៥​ម៉ឺន​នាក់​ចូល​កម្សាន្ត​ខេត្តព្រះវិហារ​

 

 

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម