ដោយ: គ្រញូង / បាត់ដំបង: នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរពេទ្យឯកជនក្រុមការងារបានយកថវិកាចំនួន២០០ដុល្លារ របស់លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ទៅប្រគល់ជូនក្រុមគ្រួសារស្ត្រីរងគ្រោះដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។
តំណាងលោក ណុប ដារ៉ា បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់លោក អភិបាលរងខេត្តបាត់ដំបង ជូនគ្រួសារជនរងគ្រោះ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ក្នុងការជួយព្យាបាលអ្នកជំងឺដោយអស់ពីចិត្តពីថ្លើម។
គួរបញ្ជាក់ថា ស្ត្រីទាំងពីរនាក់បងប្អូនបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ រវាងរថយន្តនិងរថយន្តនៅក្នុងស្រុកបវេល បណ្ដាលឱ្យបួសស្រាលម្នាក់ និងរបួសធ្ងន់ធ្ងរម្នាក់ ដោយត្រូវខូចភ្នែកបាក់ច្រមុះ មុខដាច់នឹងកំទេចកញ្ចក់សុះអស់ហើយ មានឈាមហូរតាមត្រចៀកនឹងបាក់ឆ្អឹងត្រគៀកផង។ ពេលនេះកំពុងសំរាកសង្គ្រាះបន្ទាន់នៅមន្ទីពេទ្យឯកជន(វេជ្ជបណ្ឌិត លីម សារ៉ាន់ឌី)។
ក្រុមគ្រួសារជនរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់ពីសុខភាពជីវភាពរបស់ប្រជាពលរដ្ឋ ដែលជួបប្រទះការលំបាកហើយ លោកតែងតែជួយឧបត្ថម្ភដល់ក្រុមគ្រួសារ ដែលជួបការលំបាកដោយមិនប្រកាន់និន្នាការនយោបាយឡើយព្រមទាំង គោរពជូនពរលោកណុប ដារ៉ា ព្រមទាំងក្រុមគ្រួសារ នឹងក្រុមការងារទាំងអស់សូមជួបប្រទះសេចក្កីសុខសេចក្កីចម្រើន មានសុខភាពល្អ អាយុវែងយឺនយូរ៕