Home ព័ត៌មានអន្តរជាតិ ថៃ​រក​ឃើញ​អ្ន...

ថៃ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២១​នាក់ និង​កំពុង​តាមរក​មនុស្ស​២០០​នាក់​ដែល​អាច…

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ថៃឡង់​ដ៍ កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ថែម​អ្នក​កើតកូ​វីដ​១៩​ចំនួន​២១​ករណី​ទៀត តែ​សុទ្ធតែជា​អ្នក​មក​ពី​ក្រៅ​ប្រទេស​ទោះជា​យ៉ាងណា​ប្រទេស​នេះ​មិន​បាន​សេចក្តីរាយការណ៍​អំពី​ការ​​ស្លាប់​ដោយ​ជំងឺឆ្លង​សកល​នេះ​ទេ​។​

​តួលេខ​ឆ្លង​ថ្មី នាំ​អោយ​ចំនួន​មនុស្ស​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ថៃឡង់​ដ៍​កើន​ដល់​៤.៩៩៨​នាក់​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​អ្នក​ឆ្លង​នាំចូល​២១​នាក់ មាន​១៧​នាក់​ជា​ជនជាតិ​ថៃ រួម​មាន​ស្ត្រី​៣​នាក់ ដែល​បាន​លួច​ចូល​មក​ក្នុងស្រុក​មួយ​ក្នុង​ខេត្ត​ឈៀង រ៉ៃ​កាលពី​យប់​ថ្ងៃ​អង្គារ​និង​ថ្ងៃ​សុក្រ​។​ម្នាក់​ក្នុង​​ចំណោម​ស្ត្រី​ទាំង​៣​នេះ បាន​ចេញ​រោគសញ្ញា​មុន​ពេល​លួច​ឆ្លងកាត់​ព្រំដែន​មក​ពី​ខាង​មី​យ៉ាន់​ម៉ា ហើយ​ម្នាក់ទៀត​ទើប​ក្តៅខ្លួន​កាលពី​ថ្ងៃអាទិត្យ​។​

​ក្នុងពេល​ជាមួយគ្នា នៅ​ថ្ងៃ​ចន្ទ​នេះ​អាជ្ញាធរ​ថៃ​កំពុង​តាម​ស្វែងរក​មនុស្ស​ដល់​ទៅ​ប្រមាណ​២០០​នាក់ នៅ​ខេត្ត​ឈៀង រ៉ៃ និង​ឈៀង​ម៉ៃ​ភាគ​ខាងជើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូ​ណាក្នុង​សហគមន៍ ​បន្ទាប់​ពី​ជនជាតិ​ថៃ​៣​នាក់​ខាងលើ​បាន​ចូលមក​ក្នុង​ប្រទេស​មក​ពី​ខាង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ត្រូវបាន​ពិនិត្យ​ឃើញ​វិជ្ជ​មានកូ​វីដ​១៩​។​

​ស្ត្រី​ទាំង​៣​នាក់​បាន​គេច​ការត្រួត​ពិនិត្យ​នៅ​ប៉ុស្តិ៍​អន្តោប្រវេសន៍ និង​បាន​ចូល​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​មិន​ផ្លូវការ​កាលពី​យប់​ថ្ងៃ​អង្គារ​និង​ថ្ងៃ​សុក្រ ដោយ​គេច​ការធ្វើ​ចត្តា​ឡីស័​ក​សំរាប់​អ្នកមកដល់​ថ្មី​។​

​សរុប​ទាំង​នៅ​ខេត្ត​ឈៀង រ៉ៃ និង​ឈៀង ម៉ៃ​ជាប់​គ្នា​នេះ មាន​មនុស្ស​៣៥៦​នាក់ អាច​ប៉ះពាល់​ឬ​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ទាំង​៣​ក្រោយ​ពួកគេ​ចូលមក​ក្នុង​ប្រទេស​ថៃឡង់​ដ៍​ហើយ​ក្នុងចំណោម​ពួកគេ​រួម​​មាន​បុគ្គលិក​និង​អតិថិជន​នៃ​សណ្ឋាគារ​មួយ ផ្សារ​ទំនើប​មួយ រោងភាពយន្ត ភោជ្ជ​នី​យដ្ឋា​ន និង​អ្នកដំណើរ​នៃ​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​និង​តាក់ស៊ី​មួយ​។​

​តាំងពី​មុន​មុន​មក គេ​រក​ឃើញ​មនុស្ស​ជាប់​សង្ស័យ​ប្រមាណ​១៥០​នាក់​ប៉ុណ្ណោះ នៅក្នុង​ខេត្ត​ភាគ​ខាងជើង​ទាំង​២​នេះ​ហើយ​ត្រូវបាន​នាំ​ទៅ​ធ្វើតេស្តិ៍​និង​បង្ហាញ​ថា​មិន​មានកូ​វីដ​១៩​ទេ​ដូច្នេះ​ជនសង្ស័យ​​អាច​ឆ្លងកូវី​ដ​១៩​ចំនួន​២០០​នាក់​ទៀត​កំពុង​នៅ​រាយប៉ាយ​ក្នុង​សហគមន៍​នៅឡើយ​។​

​ថៃឡង់​ដ៍ មាន​វិធានការ​និង​ការគ្រប់គ្រង​ព្រំដែន​តឹងតែង​ណាស់​ដើម្បី​កុំអោយ​វីរុស​កូរ៉ូ​ណាចូល​ក្នុងប្រទេស​ខ្លួន ។​ការរកឃើញ​ការឆ្លង​ភាគច្រើន​បំផុត​ជា​ករណី​នាំចូល និង​រកឃើញ​នៅ​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក​​របស់​រដ្ឋាភិបាល ទោះជា​យ៉ាងណា​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ខ្លះ​ដែរ​នៅ​ដំណាក់កាល​ដំបូងៗ​។​

​ស្ត្រី​កើតកូ​វីដ​១៩​ទី​១ ក្នុង​៣​ករណី​ខាងលើ បាន​ចូល​មក​ដល់​ខេត្ត​ឈៀង រ៉ៃ កាលពី​ថ្ងៃ​២៤​វិច្ឆិកា និង​បាន​ធ្វើដំណើរ​ទៅ​ឈៀង ម៉ៃ ហើយ​បាន​ចេញ​រោគសញ្ញា​កូវី​ដ​១៩​និង​បាន​ចូលដេក​ពេទ្យ​នៅ​ទីនោះ ។​២​នាក់​​ទៀត​ដែល​ធ្វើការ​នៅ​កន្លែង​កម្សាន្ត​សប្បាយ​ជាមួយគ្នា​នៅ​មី​យ៉ាន់​ម៉ា បាន​វិល​ចូល​ថៃឡង់​ដ៍ កាលពី​ថ្ងៃ​សុក្រ ។​ពួកគេ​បាន​ស្នាក់​នៅក្នុង​សណ្ឋាគារ​ថៃ​មួយ​និង​ក្រោយមក​បាន​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​រកឃើញ​ជំងឺ​​នេះ​។​

​សូមបញ្ជាក់​ថា មី​យ៉ាន់​ម៉ា បច្ចុប្បន្ន​មាន​ការ​ឆ្លងកូវី​ដ​១៩ ជា​មធ្យម​១.៤៤៧​នាក់​ក្នុង​មួយថ្ងៃ ដែល​នាំ​អោយ​ចំនួន​ឆ្លង​សរុប​ឡើងដល់​៨៨.០០០​នាក់ និង​១.៨៨៧​នាក់​ស្លាប់​៕

​ទាហាន​ថៃ​ឈរ​យាម​នៅ​ខាង​ព្រំដែន​របស់​ខ្លួន​ជាប់​មី​យ៉ាន់​ម៉ា ក្នុង​ខេត្ត​តាក់និងឈៀង រ៉ៃ​។​ការ​ល្បាត​ព្រំដែន​ខាងជើង​ត្រូវបាន​បង្កើន​ដើម្បី​ទប់ស្កាត់​ការ​នាំចូល​កូវី​ដ​១៩​តាមរយៈ​ការឆ្លងកាត់​ព្រំដែន​ខុសច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular