Home ព័ត៌មានជាតិ សេដ្ឋកិច្ច ជួសជុល​ផ្លូវល...

ជួសជុល​ផ្លូវលំ ដែល​ខូចខាត ដោយ​ទឹកជំនន់ នៅ​ឃុំ​ទ្រាស

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ បាន​នាំយក​គ្រឿងចក្រ ទៅ​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ១​ខ្សែ ប្រវែង ១១ គ​.​ម ដែល​ធ្លា​ប់រង​ការខូចខាត ដោយ​ទឹកជំនន់ កាលពី​តុលា និង វិច្ឆិកា កន្លងមក ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ នៅ ៤ ភូមិ នៃ​ឃុំ​ទ្រាស ស្រុក​ស្វាយចេក គឺ​ភូមិ​ប្រី​យ៍​, អូរ​កកោះ​, ចែង និង​ភូមិ​អំពិល​ព្រង់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ជា​ប្រធាន​ក្រុមការងារ ខ​.២៧ ចុះជួយ​ស្រុក​ស្វាយចេក កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​នាំយក​ថវិកា ចំនួន ២៧ លាន​រៀល ជា​អំណោយ​របស់ លោក កែ គឹមយ៉ាន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និង​លោកស្រី ម៉ៅ ម៉ា​ល័យ​កែ គឹមយ៉ាន ទៅ​ផ្តល់​ដល់ ក្រុម​ស្ថាបនា ។​

​លោក លឿង សុភ​ក្តិ ប្រធាន​គណបក្ស​ប្រជា​ជនក​ម្ព​ជា ស្រុក​ស្វាយចេក បានអោយដឹងថាៈ ស្រុក​ស្វាយចេក នា​ខែតុលា និង វិច្ឆិកា កន្លងមក បាន​រងគ្រោះ ដោយ​ទឹកជំនន់ ដោយ​អន្លើ លើ​ភូមិ ឃុំ​មួយចំនួន ក្នុងនោះ បាន​ខូចខាត និង​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទំនប់ ប្រឡាយ​មួយចំនួន ប៉ុន្តែ​មិន​ប៉ះពាល់ ដំណាំ​ស្រូវ និង​ដំណាំ​ចម្ការ​ទេ​៕/V​

ក្រុមការងារ បាន​នាំយក​គ្រឿងចក្រ ទៅ​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ១​ខ្សែ ក្រុមការងារ បាន​នាំយក​គ្រឿងចក្រ ទៅ​បើក​ការដ្ឋាន ជួសជុល​ផ្លូវ ១​ខ្សែ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular