Home ព័ត៌មានជាតិ នយោបាយ ទឹកប្រាក់​ជាង...

ទឹកប្រាក់​ជាង​១.០០០​លាន​រៀល​ត្រូវបាន​បញ្ចេញទៅកាន់​រាជធានី ខេត្ត សម្រាប់​ជួយ​ជនក្រីក្រ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈបន្ទាប់ពី​ការ​ថ្លែង​នៅ​ខេត្តសៀមរាប​ក​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​អំពី​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​ជនក្រីក្រ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ថវិកា​នេះ​ក៏ត្រូវ​បាន​បញ្ចេញ​ភ្លាមៗ​ទៅកាន់ រាជធានី ខេត្ត​នៅ​ទូទាំងប្រទេស​នៅថ្ងៃនេះ​ដែរ​។​


​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​នា​រសៀល​ថ្ងៃនេះ​ដោយ​សរសេរថា​”​បងប្អូន​ជនរួមជាតិ​!​ព្រឹក​មិញ​នេះ​ខ្ញុំ​សម្រេច​ច​ឱ្យ​បញ្ចេញ​សាច់ប្រាក់​ជាង​១.០០០​លាន​​រៀល​​​ជូនទៅ​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​គ្រួសារ​នីមួយៗ​នឹង​ទទួលបាន​២​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ដែល​​មាន​រយៈពេល​១៥​ថ្ងៃ​ដែល​ថវិកា​សរុប​ទទួល​បាន​៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​។​
​សម្តេច​បន្តថា​”​សូមកុំ​មានការ​ភាន់ច្រឡំ​ថា​ខ្ញុំ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស​ក័​១៥​ថ្ងៃ​។​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ​តែ​ខ្ញុំ​ផ្តល់ជូន​ថវិកា​សម្រាប់​១៥​ថ្ងៃ​ក្នុង​បំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​។​
​ជូនពរ​បង​ប្អូន​ជនរួមជាតិ​ឃ្លាត​ចាក​ឆ្ងាយ​ពី​កូ​វីដ​-១៩​នេះ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular