Home ព័ត៌មានជាតិ សេដ្ឋកិច្ច សមត្ថកិច្ច​ចម...

សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់លែង ចុះ​ផ្សព្វផ្សាយ​ពី​ការផ្អាក តៀម​លក់ និង​រោង​ផលិត ស្រា ស

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់លែង រួម​នឹង​អាជ្ញាធ​មូលដ្ឋាន បាន​ចុះ​ផ្សព្វផ្សាយ​ផ្អាក ជា​បណ្តោះអាសន្ន តាម​បណ្តា​តៀម​លក់​ស្រា ស និង​កន្លែង​ទីតាំង​ផលិត​ស្រា ស ទាំងអស់ នៅក្នុង​ស្រុក ។ ការចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ទៅតាម​បណ្ដា​តៀម​លក់​ស្រាស ស្រាថ្នាំ និង​កន្លែង​ទីតាំង​ផលិត​ស្រា ស ក៍​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​លោក​វរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាល ស្រុក​កំពង់លែង បានអោយដឹង នៅវេលា​ម៉ោង ២​និង​៤១​នាទី រសៀល​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថាៈ នៅក្នុង​កិច្ចប្រតិបត្តិការ ចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ និង​បញ្ឈប់​ការលក់​ស្រា ស នៅក្នុង​ស្រុក​កំពង់លែង បាន​ចំនួន ៣៤៧ កន្លែង ក្នុងនោះ​ទីតាំង​ផលិត​ស្រា ស ចំនួន ៣៦ កន្លែង ក៏បាន​បិទ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង ប៊ុនធឿន ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង និង​ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី​៣០ វិច្ឆិកា នេះដែរ​ថាៈ ដោយ​អនុវត្ត​ទៅតាម​សេចក្តីណែនាំ របស់​អភិបាល ខេត្តកំពង់ឆ្នាំង និង​ការណែនាំ​របស់​ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង បានដាក់​ចេញ នូវ​បទបញ្ជា​ឱ្យ​តាម​បណ្ដា​ស្រុក ក្រុង ទាំង ៨ ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់ សហការគ្នា ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​អាជីវករ ត្រូវ​បញ្ឈប់​ការ លក់​ស្រា ស បន្ទាន់ ពិសេស​នៅតាម​រោង​សិប្បកម្ម ផលិត​ស្រា ស ទាំងអស់​ត្រូវ​បញ្ឈប់ ។​

​លោក​ស្នងការរង នគរបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ ការបញ្ឈប់​ការលក់ និង​បិតស្រា ស ជា​បណ្ដោះ អាសន្ន​នេះ ពាក់ព័ន្ធ​នឹង​មនុស្ស ១០៥ នាក់ បាន​សង្គ្រោះបន្ទាន់ នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និង មនុស្ស ៧ នាក់​ទៀត បាន​ស្លាប់ ដោយសារ​ផឹកស្រា ស នៅក្នុង​ពិធី​បុណ្យសព មួយកន្លែង ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បុណ្យសព ដោយសារ​ពុល​ទឹក​អណ្ដូង កន្លងទៅ នេះ​ទេ ។​

​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ការចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​ក្រុមអាជីវករ លក់ដូរ នៅតាម​បណ្ដា​ក្រុង ស្រុក​ទាំង ៨ នៅក្នុង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ចម្រុះ នៅតែ​បន្តធ្វើ​រហូត ទាល់តែ​រកឃើញ​សំណាក នៅក្នុង​ស្រា ស ៕/V​

សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់លែង ចុះ​ផ្សព្វផ្សាយ​ពី​ការផ្អាក តៀម​លក់ និង​រោង​ផលិត ស្រា ស

សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់លែង ចុះ​ផ្សព្វផ្សាយ​ពី​ការផ្អាក តៀម​លក់ និង​រោង​ផលិត ស្រា ស

សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់លែង ចុះ​ផ្សព្វផ្សាយ​ពី​ការផ្អាក តៀម​លក់ និង​រោង​ផលិត ស្រា ស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular