ដោយៈសរិទ្ធ/ភ្នំពេញៈនារីវ័យក្មេងម្នាក់ត្រូវផ្សែងភ្លើងរោលខ្មៅពេញខ្លួនតែត្រូវប្រជាពលរដ្ឋរស់នៅជិតខាងជួយសង្គ្រោះចេញពីក្នុងផ្ទះកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នៅផ្ទះល្វែងជាប់របងវត្តជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានឲ្យដឹងថាផ្ទះកើតហេតុមានម្ចាស់ផ្ទះជាមន្ត្រីរាជការហើយពេលចេញទៅធ្វើការតែងតែទុកក្មួយស្រីម្នាក់នៅផ្ទះហើយក្មួយស្រីនោះក៏ចាក់សោរទ្វារពីខាងក្នុងផ្ទះផងដែរ។នៅពេលកើតហេតុមានអ្នកជិតខាងបានឃើញមានផ្សែងហុយចេញក្នុងផ្ទះ ដែលមាននារីវ័យក្មេងត្រូវជាក្មួយម្ចាស់ផ្ទះបានស្រែកឲ្យគេឯងជួយព្រោះភ័យពេករកសោផ្ទះមិនឃើញ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានយកម៉ូទ័រមកកាត់សោរទ្វារដើម្បីចូលជួយសង្គ្រោះនារីវ័យក្មេងដែលជាប់ក្នុងផ្ទះបានទាន់ពេលនិងបានយកបំពង់ពន្លត់អគ្គិភ័យព្រមទាំងតទុយយោទឹកបាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ។ ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ បានធ្វើឲ្យពូក កង្ហារនិងសម្ភារមួយចំនួនទៀតក្នុងផ្ទះត្រូវបានឆេះនិងរោលឲ្យខូចខាតតិចតួចប៉ុណ្ណោះ ៕