Home ព័ត៌មានជាតិ សេដ្ឋកិច្ច ធនាគារ​អភិវឌ្...

ធនាគារ​អភិវឌ្ឍន៍ជនបទ​ជំរុញ​ដល់​អ្នកពាក់ព័ន្ធ​ឱ្យជួយ​ច្រូតកាត់​កសិករ​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក ក៏ដូចជា​រក្សា​គុណភាព​និង​ជួយ​ទប់ ស្កាត់​ការធ្លាក់​ចុះថ្លៃ​ស្រូវ​របស់​ប្រជា​សិ​ករ លោក​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ឱ្យចូល​រួម ជួយ​ច្រូតកាត់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដែល​កំពុង​ប្រមូល​ផល​ស្រូវ​។​

​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា រដូវ​នេះ​ជាការ​ប្រមូល​ផល​របស់​ប្រជាកសិករ​បច្ចុប្បន្ន​នៅតាម បណ្តា​ខេត្ត​មួយចំនួន​ពួកគាត់ កំពុង​ប្រឈមមុខ​នឹង​ការខ្វះខាត​កំលាំង​ពលកម្ម​ដើម្បី​ច្រូតកាត់ ជាពិសេស​ការប្រមូល​ផល​ស្រូវ​សែន​ក្រអូប និង​ផ្កាម្លិះ ក្នុងការ​ច្រូតកាត់​ឲ្យ​ទាន់ពេលវេលា ដោយ​មូលហេតុ​ការប្រមូល​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំនេះ មាន​ភាព​សម្រុក​ខ្លាំង​ផ្ទួនគ្នា​។ ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ដល់​អ្នក​ដែលមាន​ម៉ាស៊ីន​ច្រូតកាត់​ស្រូវ សូមកុំ​តម្លើងថ្លៃ ឈ្នួល​ផងដែរ ពោលគឺ​រក្សា​ថ្លៃឈ្នួល​ឱ្យនៅ​ដដែល​ដើម្បី​ជំរុញ​ការងារ​នេះ​កាន់តែ​ល្អប្រសើរ ពិសេស​ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ដែល​ជួប​ការលំបាក​។​

​បើតាម​ការលើកឡើងរ​បស់ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា តាម​ផែនការ​គ្រោងទុក​ក្នុង​ឆ្នាំ​២០២១-២០២២​ខាងមុខ សហព័ន​ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជម្រុញ​ការ នាំចេញ​ឲ្យ​បាន​០១ លាន​តោន និង​បានកំណត់​ទីផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​មាន​ចំណូល មធ្យម និង​ខ្ពស់ ដូចជា​នាំ​ចេញទៅ​ប្រទេស​ចិន សហគមន៍​អឺរ៉ុប ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​នៅតាម​តំបន់​កោះ ដែលមាន​ជីវភាព​ធូរធារ​ដោយ​ក្នុងនោះ​យើង​នាំចេញ​តែ ប្រភេទ​ល្អ និង​ល្អ​ប្រណិត ដើម្បី​បម្រើ​ទីផ្សារ​នៃ​នាំចេញ​តែប៉ុណ្ណោះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular