Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​អតី...

ចាប់ខ្លួន​អតីតយោធា​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

ដោយ​: សុវណ្ណ / រតនគិរី​: កម្លាំង​ប៉ូលិស នៃ​ស្នងការ​នគ​បាល​ខេត្ដ​រតនគិរី កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០ បាន​ចុះ​ចាប់ខ្លួន​អតីតយោធា​ម្នាក់ សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​។​

​ជនសង្ស័យ​ឈ្មោះ វង្ស វ៉ា ហៅ​ប្រុសអាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ដ​រតនគិរី​។​

​ប្រភពពី​មន្ដ្រីប៉ូលិស បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​កម្លាំង​ប៉ូលិស​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​សារធាតុ​ញៀ​ង​មួយកន្លែង នៅត្រង់ចំណុច​សាលារៀន​ហេង​លាង​ចាស់ ក្នុងភូមិ​សាស្ត្រ​ក្រុង​បាន​លុង​។  ប្រតិបត្តិការនោះ បាន​រកឃើញ​និង​រឹបអូស​វត្ថុតាង​មួយចំនួន​រួមមាន​ថ្នាំញៀន​មួយថង់​ធំ,​ម៉ូ​តូ ZOOMER មួយគ្រឿង ទូរស័ព្ទដៃ​មួយគ្រឿង និង​ឈានទៅ​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ វាំង ចាន់​សុវណ្ណ ហៅ​ក្ដឹប រួច​បញ្ជូនទៅ​ស្នងការ​ប៉ូលិស ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​មន្ដ្រីប៉ូលិស​ជំនាញ ជនសង្ស័យ​ឈ្មោះ ក្ដឹប បាន​ឆ្លើយ​សារភាពថា ការជួញដូរ​សារធាតុ​ញៀន​កន្លងមក គឺ​បាន​ជាប់​ពាក់​មនុស្ស​មួយចំនួន​ផ្សេងទៀត​។​

​មន្ដ្រីប៉ូលិស​ខេត្ដ​រតនគិរី​បានបញ្ជាក់​ថា ក្រោយពី​សាកសួរ​រួច​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា បាន​សហកា​ជាមួយ​តុលាការ ហើយ​នាំ​កម្លាំង​ទៅ​ឡោម​ព័​ទ្ទ​ផ្ទះមួយ​កន្លែង​ទៀត នៅ​ភូមិ​អរ​រមៀត ដើម្បី​ត្រួតពិនិត្យ​។ ប៉ុន្ដែ​ផ្ទះ​នោះបាន​ចាក់​សោ​របង​និង​ទ្វារ​ផ្ទះ​ជាប់​។​

​ពេលនោះ សមត្ថកិច្ច​បានសម្រេច​កាត់​សោ​ចូល​ហើយ​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​ពីរថង​តូច​. សម្ភារ​សម្រាប់​​ច្រកថ្នាំ​មួយចំនួន​. ខ្នោះដៃ​ចំនួន​មួយ​. កាំបិត​ស្នៀត​មួយ​កាំបិត​ដង​វែង​មួយ​. ដំបង​ពីរ​កំណាត់​ចំនួន​ពីរ​។ វត្ថុតាង​ទាំងអស់នោះ ត្រូវបាន​រឹបអូស​និង​បាន​នាំខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្នោះ វង្ស វ៉ា ហៅ​ប្រុស នាំទៅ​កាន់​ស្នងការ​។​

លោក លាង អ៊ី​ម នាយការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី កាលពី​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ ដែលមាន​ឈ្មោះ​ដូចខាងលើ​យើង​កំពុង​សាកសួរ​បន្ដ​តាម​នីតិវិធី​។ លោក​បន្ថែមថា ក្រោយពី​សាកសួរ​ធ្វើ​កំណត់ហេតុ​រួច លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួម​និង​វត្ថុតាង ដែល​ពាក់ព័ន្ធ​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ដ​ចាក់​ការ​តាមផ្លូវ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular