ដោយៈ health.com.kh៖ ការដែលហូរទឹករំអិលតាមលិង្គ ភាគច្រើនជារោគសញ្ញានៃការបង្ករោគ ក្នុងបង្ហួរនោមតែម្តង ប៉ុន្តែក្រៅពីនេះ ក៏មានមូលហេតុផ្សេងៗទៀតផងដែរដូចជា ៖
ការរលាកបង្ហួរនោមដោយមិនដឹងហេតុផល (Non-specific Urethritis, NSU) អាការៈជំងឺមួយ នេះច្រើនតែបង្ហាញរោគសញ្ញាជាការហូរទឹករំអិលរន្ធគូថ ។ ការរលាកបង្ហួរនោមបែបនេះ គឺពិបាក ដឹងពីមូលហេតុច្បាសលាស់របស់វាណាស់ ។ NSU នឹងធ្វើអោយទឹករំអិលដែលហូរចេញនោះ មានសភាពថ្លា ហើយមានកាន់តែច្រើននៅពេលព្រឹក ។ អ្នកប្រហែលជាយល់ថា វាពុំមាន ផាសុខភាពសោះក្នុងពេលនោម ហើយក៏មានអារម្មណ៍ក្រហាយៗនៅបំពង់បង្ហួរនោមខាងក្នុង ដែរ ។
NSU ច្រើនតែកើតឡើងក្នុងពេលរួមភេទ ។ មានបាក់តេរី ច្រើនប្រភេទណាស់ ដែលទទួលខុស ត្រូវក្នុងការបង្កជំងឺបែបនេះ ប៉ុន្តែស្ទើរតែ៥០ភាគរយ ហើយដែលបង្កឡើងដោយជំងឺប្រមេះ ទឹកថ្លា Chlamydia ហើយប្រមាណ៤០ភាគរយទៀតបង្កដោយបាក់តេរីផ្សេងដូចជា Ureaplasma និង Mycoplasma ។ បាក់តេរីទាំងនេះ មិនបង្កអោយមានការហូរទឹករំអិលលើមនុស្សស្រី ឬ មានរោគ សញ្ញាផ្សេងៗទៀត នៅដំណាក់កាលភ្លាមៗទេ ដូច្នេះ ស្ត្រីភាគច្រើន មិនដឹងខ្លួនថា ពួកគេ កំពុង តែមានជំងឺផង ។
ចំពោះមនុស្សស្រីជំងឺប្រមេះទឹកថ្លាអាចធ្វើដំណើរឡើងទៅបំពង់ដៃស្បូន និងបង្កបញ្ហានៅកន្លែង នោះតែម្តងដែលជាហេតុនាំអោយនាងមិនអាចមានកូនបាន ។ ផ្អែកលើ ហេតុផលនេះ អ្នកត្រូវ ស្វែងរកការព្យាបាលអោយហើយទើបវាមិនចម្លងជំងឺនេះ ទៅដៃគូខាងស្រីបាន ។
ជំងឺប្រមេះទឹកបាយ
ជំងឺប្រមេះទឹកបាយមិនខុសគ្នា ប៉ុន្មានពីជំងឺ NSU ទេ គឺឆ្លងតាមការរួមភេទ ហើយច្រើនតែបង្កជា ការហូរទឹករំអិលតាមលិង្គ និងឈឺចាប់ពេលនោម ។ ប៉ុន្តែទឹករំអិលនោះ អាចមានពណ៌ ច្រើន ដូច ជាលឿង , បៃតង , ស, ខាប់ ឬ ថ្លា ។ រោគសញ្ញា ប្រហែលជាមានតិចតួចទេ ហើយពិបាក សម្គាល់ដឹងណាស់ក្រៅពីហូរទឹករំអិលច្រើន ។ ជំងឺប្រមេះទឹកបាយអាចរាលដាលទៅពងស្វាស , ធ្វើអោយឈឺ, ហើម និងក្រហម ។ ចំពោះ NSU ស្ត្រីអាចឆ្លងជំងឺនេះ ដោយមិនដឹងខ្លួន ប៉ុន្តែមានស្ត្រីប្រមាណ១០ ទៅ២០ភាគរយទេ ដែលកើតជំងឺប្រមេះទឹកបាយចេញរោគសញ្ញាហូរ ទឹករំអិលតាមបង្ហួរនោម ។
ការរលាក
ជាម្តងម្កាលបង្ហួរនោមអាច ទៅជារលាកដោយគ្មានការបង្ករោគអ្វីទាំងអស់ ។ ឧទាហរណ៍ បើសិនជា អ្នកយកដៃលូក ឬប៉ះពាល់ នៅលើបង្ហួរនោមវា អាចនឹងធ្វើអោយដាច់ដោច ឬខូច ភ្នាស់កម្រាលនៅទីនោះដែល ជាហេតុនាំអោយរលាក និងហូរទឹករំអិលបាន ។ ដូច គ្នា នេះ ដែរ ថ្នាំសម្លាប់មេរោគ, ការងូតទឹកក្នុងទឹកពពុះសាប៊ូ ឬសាប៊ូមានជាតិគីមីខ្លាំងក៏អាចបង្កការរលាក ដល់បង្ហួរនោមបានដែរ បើសិនជាអ្នកងាយនឹងអាឡែកស៊ីនឹងផលិតផលទាំងនេះ ។ ហើយ ចូរ ពិនិត្យអោយច្បាស់ថា ការហូរទឹករំអិលនេះ ពិតជាចេញពីបង្ហួរនោម ឬមានដំបៅនៅខាងក្រោម ស្បែកគ្របក្បាលលិង្គ ៕PC