Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកជំនាញៈ​តម...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ស្ទុះ​ឡើង​ចន្លោះ​៧ ទៅ​១០​ភាគរយ​ក្នុង​មួយឆ្នាំ​

​ដោយ:​ច្រាយ ចំណាន​/​ភ្នំពេញៈ អ្នកជំនាញ​បាន​និយាយថា សន្ទុះ​នៃ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​នៅ​បន្ត​កើនឡើង​ចន្លោះ​ពី​៧ ទៅ​១០​ភាគរយ​ក្នុង​មួយឆ្នាំ ដោយ​អាស្រ័យទៅលើ​ទីតាំង​ភូមិសាស្ត្រ​។

​អ្នកជំនាញ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា លោក ង៉ែត ជូ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ ២០២០​នេះ​ថា អ្នកជំនាញ​អចលនទ្រព្យ​ជាច្រើន​បាន​ព្យាករណ៍​ពី​តម្លៃ​ថា អាច​នឹងមាន​ការកើនឡើង ក្នុង​មួយឆ្នាំ​ប្រមាណ​៧​ទៅ​១០​ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​។​

​លោក​បន្តថា “​វា​ទំនងជា​អាចទៅរួច ព្រោះ​តម្លៃ​នៅ​កម្ពុជា​ហាក់​នៅមានកម្រិត​ទាប​នៅឡើយ បើ​ប្រៀបធៀប​នឹង​បណ្តារ​ប្រទេស​នានា​ន​ក្នុង​តំបន់​អាស៊ី​”​។ សរនលោក​បន្តថា “​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ គឺ​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​លំនៅដ្ឋាន​របស់​ពលរដ្ឋ ដែលមាន​ចំណូល​ទាប​នាពេល​អនាគត ព្រោះ​ការផ្គត់ផ្គង់​ផ្ទះ​ដែលមាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា​បច្ចុប្បន្ន មិនទាន់​ឆ្លើយតប​នឹង​ជីវភាព​របស់​កម្មករ​នោះទេ ព្រោះ​ផ្ទះមួយ​ខ្នង​មានតម្លៃ​យ៉ាងហោចណាស់​២៥.០០០​ដុល្លារ​ទៅហើយ​”​។

​ជាមួយគ្នានេះ លោកស្រី ចេ​វ សុ​ឃុន ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍ប្រាប់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​គេហទំព័រ Propertyarea.asia ថា កាលណា​មាន​តម្រូវការ ត្រូវការ​ចាំបាច់ ការផ្គត់ផ្គង់​ក៏មាន​កម្រិត​ដែរ​។ តម្លៃ​ក៏​ដូចគ្នា នៅពេលដែល​អចលនវត្ថុ​នោះ ស្ថិតនៅក្នុង​ទីតាំង​ណាមួយ ដែលមាន​អតិថិជន​ត្រូវការ​ចង់បាន​ច្រើន នោះ​តម្លៃនឹង​កើនឡើង​។

​ប្រធាន​សមាគម​រូបនេះ​បញ្ជាក់ថា “​យើង​អាច​កត់សម្គាល់​បាន​ថា តម្លៃ​នោះ​វា​អាច​ឡើង​ខ្ពស់ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ផ្សេងៗ​តម្លៃ​អាច​ឡើង​ត្រឹម​៥​ភាគរយ អញ្ចឹង​បើ​តំបន់​ដែលមាន​តម្រូវការ​ខ្ពស់ វា​អាច​នឹង​ឡើងដល់​៧​ភាគរយ ឬក៏​១០​ភាគរយ​ជាដើម​”​។

​ចំណែកឯ​តំបន់​ខ្លះទៀត​ជា​លក្ខណៈ​លំនៅដ្ឋាន ឬ​ហៅថា Residence តម្លៃ​របស់​វា​មាន​កំណើន​ទៅតាម​កម្រិត​របស់​វា​។ សំខាន់​គឺ​តំបន់​ណា​ដែលមាន​តម្រូវការ​ខ្ពស់ តម្លៃ​អចលនវត្ថុ​មានការ​ហក់​ឡើង​ខ្ពស់​។​

​សន្ទុះ​នៃ​តម្លៃ​នេះ មិន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​មូលដ្ឋាន​សេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញ​វា​មាន​ជា​កំសួល​ចិត្តសាស្ត្រ​ឬ​ឥរិយាបទ (behavioral) របស់​មហាជន និង​អ្នកវិនិយោគ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular