Home ព័ត៌មានអន្តរជាតិ អ្នក​ធ្វើអត្ត...

អ្នក​ធ្វើអត្តឃាត​នៅ​ជប៉ុន​មាន​ច្រើន​ជាង​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ក្នុង​ឆ្នាំ​២០២០

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មនុស្ស​ធ្វើ​អត្តឃាត​នៅក្នុង​ខែ​តុលា​មាន​ច្រើន​ជាង​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ​នៅក្នុង​ប្រទេស​ជប៉ុន ខណៈ​ស្ថិតិ​របស់​រដ្ឋាភិបាល​បង្ហាញថា​ស្ត្រី​រងផល​​ប៉ះពាល់​ខ្លាំងជាងគេ​បំផុត​។​

​ប្រទេស ដែល​មាន​អត្រា​ធ្វើអត្តឃាត​ខ្ពស់បំផុត​មួយ​នៅ​លើ​ពិភពលោក បាន​កត់ត្រា​នូវ​ឧបទ្ទវហេតុ​អត្តឃាត​ចំនួន ២.១៥៣ ករណី​សម្រាប់​ខែតុលា ដែល​ជា​ខែ​ទី​៤ ជាប់ៗ​គ្នា​ដែល​តួលេខ​នេះ​បាន​កើនឡើង​។​

​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា ប្រទេស​នេះ​បាន​កត់ត្រា​អ្នកស្លាប់​ដោយ​វីរុស​កូរ៉ូ​ណា​សរុប​ចំនួន ២.០៨៧ នាក់​។​

​លោកស្រី មី​ឈី​កូ យូ​ដា ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វ៉ា​សេ​ដា​នៅ​ទីក្រុង​តូ​ក្យូ​បាន​ប្រាប់ CNN ថា​”​យើង​មិន​មាន​ការបិទ​ប្រទេស​ទេ​ហើយ​ផលប៉ះពាល់​នៃ​កូ​វីដក៏មាន​តិចតួច​ដែរ​បើ​ប្រៀបធៀប​​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​…​ប៉ុន្តែ​យើង​នៅតែ​ឃើញ​ការកើនឡើង​ដ៏​ច្រើន​នៃ​ចំនួន​អត្តឃាត​”​។​

​ការកើនឡើង​ករណី​អត្តឃាត​នេះ​បាន​ប៉ះពាល់​ដល់​ស្ត្រី​យ៉ាងច្រើន ដោយ​ការធ្វើអត្តឃាត​ក្នុងចំណោម​ស្ត្រី​មាន​ការកើនឡើង​ស្ទើរតែ​៨៣ ភាគរយ​ធៀប​ទៅនឹង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​បើ​ប្រៀបធៀប ការធ្វើអត្តឃាត​របស់​បុរស​កើនឡើង​ជិត ២២ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​។​

​ស្ត្រី ដែល​ជា​ផ្នែក​ដ៏​ធំ​នៃ​វិស័យ​បដិសណ្ឋារកិច្ច​និង​ការ​លក់រាយ ប្រឈម​មុខ​នឹង​ការបញ្ឈប់​ពី​ការងារ នៅពេលដែល​ពួកគេ​ត្រូវអស់​ការងារ​ធ្វើ​ដោយសារ​តែ​ជំងឺ​រាតត្បាត​។​

​ពួកគេ​ក៏​ប្រឈម​ហានិភ័យ​ខ្ពស់​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផងដែរ ដោយសារ​តែ​ចំណាយពេល​ច្រើន​នៅក្នុង​ផ្ទះ​៕

ស្ត្រី​ធ្វើអត្តឃាត​ច្រើន​ជាង​បុរស​នៅ​ជប៉ុន​ក្នុង​ឆ្នាំ ២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular