Home ព័ត៌មានជាតិ សុខាភិបាល រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជម្រុញ​ការពារ​ខ្លួន​ប្រឆាំងនឹង​មេរោគ​និង​ជំងឺ​អេ​ដ​ស៏

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​សារ​សម្រាប់​ចូលរួម​ទិវា​ប្រឆាំងនឹង​ជំងឺ​និង​មេរោគ​អេ​ដ​ស៏​ពិភពលោក ១ ធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​រំលឹក​ពលរដ្ឋ ឲ្យ​មានការ​ប្រយ័ត្នប្រយែង​នឹង​ជំងឺ​និង​មេរោគ​នេះ ។

​សម្តេច​តេ​ជោ​បន្តថា សមិទ្ធផល​ទាំងនេះ កំពុងតែ​បង្ហាញឱ្យឃើញ​នូវ​សញ្ញា​វិជ្ជមាន​លើ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ នៃ​កិច្ច​អន្តរាគមន៍​របស់​យើង ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដើម្បី​ឈានទៅ​សម្រេចបាន គោលដៅ​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥ គឺ​៥​ឆ្នាំមុន​កាលកំណត់​របស់​អង្គការសហប្រជាជាតិ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងបន្តថា យើង​មិនត្រូវ​ស្កប់ស្កល់​ជាមួយ​ជោគជ័យ​ដែល​យើង​ទទួលបាន​នោះឡើយ ព្រោះថា ចាប់តាំងពី​មានការ​រាតត្បាត​មេរោគ​អេដស៍​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក រហូតមកដល់​ពេលនេះ ពិភពលោក​មិនទាន់​រកឃើញ​វ៉ាក់សាំង ឬ​ឱសថ​ព្យាបាល​ជំងឺអេដស៍​ឱ្យ​ជាសះស្បើយ​ជា​ស្ថាប​ពរ​នៅឡើយ​ទេ​។

​ម្យ៉ាងទៀត​នៅ​កម្ពុជា យើង​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ ១២.០០០​នាក់ នៅ​មិនទាន់បាន​ត្រឡប់មក​ធ្វើតេស្ត​ឈាម ដើម្បី​បញ្ជាក់​ពិតប្រាកដ​អំពី​ស្ថានភាព​មេរោគ​អេដស៍​នៅក្នុង​ខ្លួន​នោះទេ​។ អ្នក​ជំងឺអេដស៍​មួយចំនួនទៀត បាននិងកំពុង​លះបង់​ការព្យាបាល​ឡើងវិញ​។ ជាមួយគ្នា​នោះ ប្រជាជន​គន្លឹះ ដូចជា ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ស្ត្រី​បម្រើសេវា​កម្សាន្ត​សប្បាយ​មាន​ចំនួន​កើនឡើង និង​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់ ដែល​អាច​នាំឱ្យ​មានការ​ចម្លង​មេរោគ​អេដស៍​ទៅ​ប្រជាពលរដ្ឋ​ទូទៅ​ទៀតផង​។​

នៅ​ចំពោះមុខ​ហានិភ័យ​នៃ​ការរីក​រាលដាល​ឡើងវិញ​នៃ​ជំងឺអេដស៍ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​ជនរួមជាតិ ឱ្យ​ខិតខំ​ទប់ស្កាត់​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដោយ​ចូលរួម​ជាមួយ​រាជរដ្ឋា​ភិបាល​ក្នុង​ចរន្ត​ជាតិ​តែមួយ ឆ្ពោះទៅ​បញ្ចប់​អេដស៍​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៥​ខាងមុខ​ដោយ​ជោគជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការចូលរួម​ទាំងនោះ​រួមមាន ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ការប្រើប្រាស់​ស្រោមអនាម័យ​ឱ្យបាន​ទូលំទូលាយ ការមិន​រើស​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ការជួយឧបត្ថម្ភ​គាំទ្រ​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែលជា​ជនក្រីក្រ​ជាដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular