ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈស្ថានទូតជប៉ុនប្រចាំកម្ពុជានៅរសៀលថ្ងៃទី៣០ខែវិច្ឆិកានេះបានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា”កម្មវិធីជួបសិស្សនិស្សិតត្រូវបានផ្អាកជាបណ្តោះអាសន្ន”។
ប្រភពដដែលបញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ស្ថានទូតជប៉ុនសូមផ្អាក កម្មវិធីជួបសិស្សនិស្សិតជាបណ្តេះអាសន្ន។សម្រាប់សិស្សនិស្សិតដែលបានដាក់ពាក្យមករួចរាល់ហើយ យើងខ្ញុំនឹងផ្តល់ព័ត៌មានទៅប្អូនៗ នៅពេលស្ថានទូតចាប់ផ្តើមកម្មវិធីនេះឡើងវិញ៕សរន