យាន Chang’e-5 កំពុង​ចុះចត​សន្សឹមៗ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដើម្បី​ប្រមូល​យក​សំណាក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យាន​ស៊ើបអង្កេត Chang’e-5 របស់​ចិន​កំពុង​ត្រៀម​ចុះចត​សន្សឹមៗ​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ដើម្បី​ប្រមូល​យក​សំណាក​ពី​ផ្ទៃ​នៃ​វត្ថុ​ក្រៅ​ផែនដី​ជា​លើកដំបូង​របស់​ប្រទេស​នេះ​។​

​យោង​តាម​រដ្ឋបាល​អវកាស​ជាតិ​ចិន (CNSA) បានឱ្យដឹងថា យាន​ស៊ើបអង្កេត​នេះ​បាន​ផ្តាច់ចេញ​ពី​យាន​មេ​របស់​វា​នៅ​ម៉ោង ៤​និង​៤០​នាទី​ព្រឹក​ម៉ោង​នៅ​ប៉េកាំង​ថ្ងៃ​ចន្ទ​ទី​៣០​វិច្ឆិកា​នេះ​។​

​បាញ់​បង្ហោះ​នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា យាន Chang’e-5 គឺ​ជា​បេសកកម្ម​ស្មុគស្មាញ​និង​ពិបាក​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​លំហ​អាកាស​របស់​ចិន​ក៏​ដូចជា​បេសកកម្ម​យក​សំណាក​ពី​ព្រះ​ចន្ទ​ដំបូងបង្អស់​របស់​ពិភពលោក​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ​មកនេះ​។​

CNSA បាន​និយាយថា​យាន​នេះ​ដំណើរការ​បាន​ល្អ​ហើយ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​គ្រប់គ្រង​បញ្ជា​នៅលើ​ផែនដី​គឺ​ធម្មតា​។​

​យាន​នេះ​នឹង​ចុះចត​សន្សឹមៗ​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​និង​អនុវត្ត​ការយក​សំណាក​ដោយ​ស្វ័យប្រវត្តិ​។ យាន​មេ​របស់​វា​នឹង​បន្ត​សំកាំង​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ ២០០ គីឡូម៉ែត្រ និង រង់ចាំ​ការវិលត្រឡប់​មក​ចូល​ចត​របស់​យាន Chang’e-5 វិញ​ក្រោយ​ប្រមូល​សំណាក​រួចរាល់​៕

​យាន Chang’e-5 កំពុង​ចុះចត​លើ​ព្រះ​ចន្ទ​សន្សឹមៗ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular