Home ព័ត៌មានជាតិ សុខាភិបាល លទ្ធផល​ពិសោធន...

លទ្ធផល​ពិសោធន៍ លើ​វត្ថុ​សំណាក រក​វីរុស​កូ​វីដ​-១៩ លើ​អ្នក​សង្ស័យ​ជិត ៣០០ នាក់ នៅ​បន្ទាយមានជ័យ អវិជ្ជមាន​ទាំងអស់​

​ដោយៈ ភ្នំ​ស្វាយ​-​ទេព មង្គល / បន្ទាយ​មាន​ជ័​យៈ ការពិសោធន៍ លើ​វត្ថុ​សំណាក រក​វីរុស​កូ​វីដ​-១៩ លើ​អ្នក​សង្ស័យ​ជិត ៣០០ នាក់ នៅ​បន្ទាយមានជ័យ លទ្ធផល បាន​បង្ហាញថា អវិជ្ជមាន​ទាំងអស់​។ នេះ​បើតាម​ការអះអាង ដោយ​លោក​ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត ក៏ដូចជា លោក​អភិបាល ខេត្តបន្ទាយមានជ័យ នៅវេលា​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បន្ទាយ​មា​ជ័យ បានអោយដឹង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ​ថាៈ ករណី​អ្នក​សង្ស័យ មាន​ចំនួន ២៩៣ នាក់ /​ស្រី ៩៧ នាក់ ដែល​ក្រុម​ឆ្លើយតប​បន្ទាន់ (RRT) នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក រក​វីរុស​កូ​វីត ១៩ ថ្ងៃទី​១ នៅ​មហាសាល​ប្រជុំ នៃ​សាលាខេត្ត បន្ទាយមានជ័យ គឺ​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ដើម្បី​បញ្ជូនទៅ​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ​នោះ លទ្ធផល​មកវិញ គឺ​អវិជ្ជមាន​ទាំងអស់ លើ​ជំងឺ​កូ​វីដ ១៩ ហើយ​នៅ​ថ្ងៃទី​២ គឺ​ថ្ងៃទី​៣០ វិច្ឆិកា ធ្វើ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សុ​រី​សោភ័ណ ក្រុមការងារ កំពុង​បន្ត​ស្រាវជ្រាវ រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ផ្សេងទៀត ក្នុងការ​បង្ការ ទប់ស្កាត់ ការចម្លង​កូ​0​វីដ​១៩ ទាំងអស់គ្នា ពោលគឺ មណ្ឌល​យក​វត្ថុ​សំណាក នៅ​មហាសាល​ប្រជុំ នៃ​សាលាខេត្ត​បន្ទាយមានជ័យ ធ្វើ​តែ ១​ថ្ងៃទី​២៩ ខែវិច្ឆិកា​នោះ បាន​បិទ​ហើយ​។​

​មន្ទីរ​សុខាភិបាល​ខេត្ត សូម​សំណូមពរ និង​អំពាវនាវ ឲ្យ​មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ​ទាំងឡាយ ត្រូវ​អនុវត្តន៍​តាម​វិធានការ​សុខាភិបាល ក្នុងការ​ថែរក្សា អនាម័យ លាង​សំអាត​ដៃ ឲ្យ​បាន​ស្អាត​ជាប្រចាំ ដោយ​សាប៊ូ ឬ​អាល់កុល ពាក់​ម៉ាស់ ឲ្យ​បាន​ត្រឹមត្រូវ គ្រប់ពេលវេលា នៃ​ការធ្វើដំណើរ ចេញទៅ​ក្រៅ​ផ្ទះ ទីសាធារណៈ ហើយ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​គម្លាត​សុវត្ថិភាព​សង្គម ជាដើម ។​

​ចំពោះ អ្នក​ដែល​ពាក់ព័ន្ធ ឬ​មាន​រោគសញ្ញា​សង្ស័យ​ផ្សេងទៀត សូម​អញ្ជើញ​ទាក់ទង​ទូរស័ព្ទ លេខ ១១៥ ឬ​មកជួប​ពិគ្រោះ​យោបល់ ជាមួយ​ក្រុមគ្រូពេទ្យ ដែល​នៅ​ជិត​ផ្ទះ​បងប្អូន​។​

​សូម​រំលឹកថា តាំងពី​ថ្ងៃទី​១២ ខែវិច្ឆិកា មក លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ (​ដែល​ភរិយា​លោក បាន​ឆ្លង​មេរោគ​កូ​វីដ ១៩) បានរួម​ដំណើរ​ជាមួយ អគ្គនាយករង កងកម្លាំង ទៅ​ត្រួតពិនិត្យ​ប្រតិបត្តិការ ទទួល​ការវិលត្រឡប់ នៃ​អ្នក​ជាប់ឃុំ​ជាង ១.៦០០ នាក់ នា​ក្រោយ​ទឺ​ក​ជំនន់ លិច​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ ។​

​នៅពេលនោះ អ្នក​ប៉ះពាល់​លោក អគ្គនាយក គឺមាន​លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោក​ប្រធាន​តុលាការ មេបញ្ជាការ មេបញ្ជាការរង កង​រាជ​អាវុធ​ហ​ត​ហត្ថ លោកស្នងការ ស្នងការរង លោក​ឧ​ត្ត​ម​អគ្គានុរក្ស ជា​ប្រធាន អនុប្រធាន​ពន្ធនាគារ​.​មន្ត្រី​ពន្ធនាគារ​នុ​រក្ស និង​កងកម្លាំង រាប់រយ​នាក់ និង​អ្នក​ជាប់ឃុំ​ខ្លះទៀត ។ បន្ទាប់ពីនោះ ហើយ​ជា​បន្តបន្ទាប់ ឬ​ច្រើន​ថ្ងៃ មន្ត្រី​ទាំងនោះ ក៏​ទទួល​ការប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ពី​មន្ត្រី ថ្នាក់ដឹកនាំ មន្ត្រី​កងកម្លាំង អ្នកពាក់ព័ន្ធ រាប់រយ​ពាន់​នាក់​ទៀត ។ ហេតុនេះ អ្នក​សង្ស័យ ត្រូវតែ​យក​វត្ថុ​សំណាក យកទៅ​ធ្វើតេស្ត រក​វីរុស​កូ​វីដ ១៩ ។​

​ដោយឡែក លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់លោក​ថាៈ ” សូម​ជម្រាបជូន​ថា ការយក​សំណាក ២៩៣ នាក់ កាលពី​ម្សិលមិញ លទ្ធផល អវិជ្ជមាន ទាំងអស់ “​។​

​លោក​បាន​មានប្រសាសន៍​បន្តថាៈ ” ក្នុងនាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​បន្ត​ធ្វើការ​សំណូមពរ និង អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ របស់​យើង​ទាំងអស់ អនុវត្តន៍​តាម​វិធានការ​សុខាភិបាល ក្នុងការ​ថែរក្សា អនាម័យ លាង​សំអាត​ដៃ ឲ្យ​បាន​ស្អាត​ជាប្រចាំ ដោយ​សាប៊ូ ឬ​អាល់កុល ពាក់​ម៉ាស់ ឲ្យ​បាន​ត្រឹមត្រូវ គ្រប់ពេលវេលា ពេលធ្វើ​ដំណើរ ចេញទៅ​ក្រៅ​ផ្ទះ ទីសាធារណៈ រក្សា​គម្លាត​សុវត្ថិភាព​សង្គម ។ ទោះបី​លទ្ធផល លើក​ទី​១ អវិជ្ជមាន តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​ជាប់​ជានិច្ច ” ៕/V

លទ្ធផល​ពិសោធន៍ លើ​វត្ថុ​សំណាក រក​វីរុស​កូ​វីដ​-១៩ លើ​អ្នក​សង្ស័យ​ជិត ៣០០ នាក់ នៅ​បន្ទាយមានជ័យ អវិជ្ជមាន​ទាំងអស់​

លទ្ធផល​ពិសោធន៍ លើ​វត្ថុ​សំណាក រក​វីរុស​កូ​វីដ​-១៩ លើ​អ្នក​សង្ស័យ​ជិត ៣០០ នាក់ នៅ​បន្ទាយមានជ័យ អវិជ្ជមាន​ទាំងអស់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular