Home ព័ត៌មានជាតិ អប់រំ មន្ត្រី​នាំពា...

មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​៖ ការប្រឡង​ឌី​ប្លូ​ម​ថ្ងៃទី​១​រលូន​ល្អ​និង​​សិស្ស​អ​វត្ត​មានតិចតួច​

ដោយ​: ដេប៉ូ / ភ្នំពេញ​: លោក​រស់ សុ​វាចា មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នា​ល្ងាច​ថ្ងៃទី​៣០​ខែវិច្ឆិកា នេះ​ឱ្យដឹងថា ដំណើរការ​ប្រឡង​ឌី​ប្លូ​មនា​ថ្ងៃទី​៣០​វិច្ឆិកា​ឆ្នាំ​២០២០ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​តាម​ការគ្រោង​ទុក​នៅ​គ្រឹះស្ថានសិក្សា​ទូទាំង​២៥​ខេត្ត​-​រាជធានី​។​

​លោក​បាន​មានប្រសាសន៍ថា ជារួម ក្រសួង​អប់រំ យុវជន និង​កីឡា​យល់ឃើញថា ៖​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា បេក្ខជន​ប្រឡង និង​គ្រប់ភាគី​ពាក់ព័ន្ធ​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ខ្ជាប់​ខ្ជាន់​។ ចំពោះ​មេ​ប្រយោគ​កំពុង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​ជាមួយគ្នានេះ លោក រស់ សុ​វាចា បាន​ថ្លែង​ដែរ​ថា ក្នុងការ​ដំណើរការ​ប្រឡង​ថ្ងៃនេះ​គឺ ហេតុការណ៍ ឬ​ប្រធាន​ស័​ក្ត​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​ទេ​។​ក្រៅពីនេះ​ចំពោះ​បេក្ខជន​អវត្តមាន​មួយចំនួន​តូច​ដូច​ឆ្នាំកន្លងមក​ដែរ​។​
​គួរ​បញ្ជាក់ថា​ការប្រឡង​ឌី​ប្លូ​ម​នឹង​ប្រព្រឹត្តិ​ទៅមួយថ្ងៃ​ទៀត​នា​ថ្ងៃទី​០១ ធ្នូ ២០២០​តាម​ការគ្រោងទុក​។​

​សូមបញ្ជាក់ថា​ការប្រឡង​ឌី​ប្លូ​ម​សម័យ​ប្រឡង ៣០ វិច្ឆិកា នឹង​ប្រព្រឹត្តទៅ​នៅតាម​គ្រឹះស្ថានសិក្សា​ផ្ទាល់ តាម ២៥ ខេត្ត​-​រាជធានី ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១៥៨.៧១៧​នាក់ (​នារី ៨៥.១៣១​នាក់​) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១.៧២៩ ស្នើ​នឹង ៧.១៤១ បន្ទប់​ប្រឡង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular