Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាល​ខេត្តក...

អភិបាល​ខេត្តកំពត រក​ដំណោះស្រាយ អំពី​ភាព​កកស្ទះ នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាម​

ដោយៈ បូកគោ / កំ​ពតៈ នា​អំឡុងពេល ចុងក្រោយ​នេះ ការនាំ​ស្រូវ​ទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រាច មាន​ភាព​កកស្ទះ ធ្វើឱ្យ​ឈ្មួញ មកពី​ខេត្ត​នានា ក៏ដូចជា ប្រជាកសិករ​មួយចំនួន ជួប​ក្តី​លំបាក សម្រាប់​មុខរបរ អាជីវកម្ម​របស់ខ្លួន​។ ឆ្លើយតប​ចំពោះ បញ្ហា​ប្រឈម ខាងលើ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ អភិបាល​ខេត្តកំពត បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់ ដើម្បី​រក​ដំណោះស្រាយ តាម​លទ្ធភាព ដែល​អាច​ធ្វើបាន​។​

​ក្រោយ​រកឃើញថា ការ​រាតត្បាត​នៃ ជំងឺ​កូ​វីដ ១៩ និង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ប្រទេស​វៀតណាម ជាដើម​ហេតុ នៃ​ការកកស្ទះ​នោះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ រដ្ឋបាល​ខេត្តកំពត នឹង​បង្កើត​ក្រុមការងារ ក្នុង​កិច្ច​ដោះស្រាយ ការនាំ​ស្រូវ​ចេញ ដោយ​រៀបចំ​កិច្ចប្រជុំ ជាមួយ​ភាគី​វៀតណាម ខេត្ត​ជាប់​ព្រំដែន តាមរយៈ​វីដេអូ​ខន​ហ្វើ​រេ​ន ( Video Conference ) ដើម្បី​ពិភាក្សា​នូវ បញ្ហា​រាំងស្ទះ​ទាំងនេះ​។ បច្ចុប្បន្ន យន្តការ​សម្រប សម្រួល នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាម មិនទាន់មាន​ភាព ប្រទាក់ក្រឡា គ្នា​នៅឡើយ​។​

​លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ផងដែរ​ថា ក្នុងនាម​រដ្ឋបាលខេត្ត លោក​សំណូមពរ ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ទាំង​ថ្នាក់​ខេត្ត និង​តាម​ព្រំដែន ត្រូវ​រួមគ្នា​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។ ជាមួយនេះ ក៏ត្រូវ​លុបបំបាត់​នូវ ភាព​អសកម្ម​ផ្សេងៗ ដើម្បី​បង្កលក្ខណៈ ងាយស្រួល ចំពោះ​ប្រជាពលរដ្ឋ ក្នុងការ​ប្រក​បរបរ​ជំនួញ តាម​ព្រំដែន រវាង​ប្រទេសជិតខាង​ផងដែរ​។​

​សូមបញ្ជាក់ថា ស្របពេល​ប្រជាកសិករ​ខ្មែរ កំពុង​ប្រមូល​ផល ស្រូវវស្សា សកម្មភាព​ដឹកជញ្ជូន​ស្រូវ ទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ទ្វេភាគី ទាន់ហន់ ហាក់​មាន​ភាព​អធិកអធម ជាង​ពេល​ធម្មតា ពោលគឺ ក្នុង​មួយថ្ងៃ បរិមាណ​នៃ​ការនាំចេញ ក្នុង​រង្វង់ ២ ពាន់​តោន​។ ប៉ុន្តែ​កាលពី​២​សប្តាហ៍​កន្លងទៅនេះ ភាគី​ខាង​វៀតណាម បាន​រឹតបន្តឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​តម្រូវឱ្យ​គ្រប់​យានយន្ត​ដឹកទំនិញ ត្រូវមាន​ឯកសារ​គ្រប់គ្រាន់ និង​ការផ្ទុក​មិនឱ្យ​លើស ទម្ងន់​កំណត់​។ ជាមួយគ្នា​នោះដែរ ភាគី​វៀតណាម ក៏បាន​បង្កើន​ការ​រឹតបន្តឹង ចំពោះ​វិធាន​ការបង្ការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ។ ហេតុផល​ទាំង ២ នេះហើយ ដែល​បង្កឱ្យមាន​ភាព​រាំ​ង​ស្ទះ ដល់​ការដឹកជញ្ជូន​ទំនិញ​ចូល ទៅ​ប្រទេស​វៀតណាម​៕/V​

អភិបាល​ខេត្តកំពត រក​ដំណោះស្រាយ អំពី​ភាព​កកស្ទះ នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាមអភិបាល​ខេត្តកំពត រក​ដំណោះស្រាយ អំពី​ភាព​កកស្ទះ នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាម អភិបាល​ខេត្តកំពត រក​ដំណោះស្រាយ អំពី​ភាព​កកស្ទះ នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាម អភិបាល​ខេត្តកំពត រក​ដំណោះស្រាយ អំពី​ភាព​កកស្ទះ នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាម អភិបាល​ខេត្តកំពត រក​ដំណោះស្រាយ អំពី​ភាព​កកស្ទះ នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular