ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រធានមន្ទីរកសិកម្ម បានអះអាង ដោយមោទនភាពថា ថ្វីត្បិតតែខេត្តបន្ទាយមានជ័យ រងគ្រោះដោយ ទឹកជំនន់ធ្ងន់ធ្ងរ ជាងគេ តែទិន្នផល និងគុណភាពស្រូវ ឆ្នាំ២០២០ នេះ ល្អជាងឆ្នាំណាទាំងអស់ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថាៈ មកទល់ពេលនេះ ការច្រូតកាត់ស្រូវស្រាល នៃស្រូវវស្សា ក្នុងភូមិសាស្ត្រខេត្តនេះ បានជាង ៤០ ភាគរយ គិតជាផ្ទៃដីបានជាង ៨ ម៉ឺនហិកតា លើផ្ទៃដីអនុវត្តបាន ២៦៨.៥២១ ហិកតា ។ ឯផ្ទៃដីស្រូវ ដែលខូចខាត ដោយទឹកជំនន់ មាន ៣ ម៉ឺនហិកតា។ ប៉ុន្តែការខូចខាតនេះ មិនប៉ះពាល់ ដល់បរិមាណ និងគុណភាព ផលស្រូវ ក្នុងខេត្តនេះឡើយ។
លោក ប៉ាង វណ្នាសេដ្ឋ បានបន្តថាៈ ” ទិន្នផល និងគុណភាព នៅតំបន់ខាងលើ ដែលមិនលិចទឹក គឺបានច្រើន ហើយល្អជាង ឆ្នាំណាទាំងអស់ ពោលគឺស្រូវ ដែលមិនខូចខាត ដោយទឹកជំនន់ ទទួលបានផលល្អ គ្រាប់ស្រូវភ្លឺ ហើយធ្ងន់ពេញទឹក អង្ករល្អ ” ។ ចំពោះទិន្នផល គឺជាមធ្យម បានពី ៣ ទៅ ៤ តោនស្រូវ ក្នុង១ហិកតា ប៉ុន្តែបានធ្លាក់ចុះ បើធៀបនឹងការប្រមូលផលដើមដៃ ហើយពូជស្រូវផ្សេង។ ឧទាហរណ៍ ពេលនេះ ស្រូវស្រាល ពូជស្រូវផ្កាម្លិះស តម្លៃ ៧.២០០ បាត ប្រាក់ថៃ ក្នុង១តោនស្រូវ , ផ្កាម្លិះក្រហម ថ្លៃ ៦.១០០ បាត ប្រាក់ថៃ ក្នុង១តោនស្រូវ ។ល។
សូមរំលឹកថា ជំនន់ទឹកភ្លៀង និងទឹកជំនន់ពីប្រទេសថៃ ដំណាក់កាលទី២ កាលពីថ្ងៃទី៣ ខែតុលា មកទល់ដើមខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក នៅខេត្តបន្ទាយមានជ័យ បានប៉ះពាល់ដំណាំស្រូវ របស់កសិករ នៅ ៨ ក្រុង ស្រុក លើ ៩ ក្នុងនោះ ខូចខាត ហើយមាននៅ ៤ ស្រុក ក្រុង លើ ៩ ។
យោងស្ថិតីផ្ទៃដីប៉ះពាល់ និងខូចខាតដោយគ្រោះទឹកជំនន់ លើដំណាំស្រូវ រដូវវវស្សា ឆ្នាំ២០២០-២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ (ចាប់ពីថ្ងៃទី២៤ កញ្ញា ដល់ដើមខែវិច្ឆិកា) បានអោយដឹងថាៈ ផ្ទៃដីអនុវត្តបាន (បង្កបង្កើនផល) នៅទូទាំងខេត្ត សរុបរួមមាន ចំនួន ២៦៨.៥២១ ហិកតា។ ឯផ្ទៃដីប៉ះពាល់ ចំនួន ៧៦.៤៣៤ ហិកតា ដែលមានស្រូវឡើងទឹក ចំនួន ៥.០២២ ហិកតា ស្រូវធ្ងន់ ចំនួន ១០.១០២ ហិកតា កណ្តាលចំនួន ២៥.៥៣០ ហិកតា ស្រាលសរុប ២៤.៦៤៨ ហិកតា ក្នុងនោះដើមរដូវ ២០.៥៨៦ ហិកតា។ ចំណែកផ្ទៃដីខូចខាត សរុបជាង ៣ ម៉ឺនហិកតា ក្នុងនោះ មានធ្ងន់ កណ្តាល និងស្រាល ។ ដំឡូងមី ១២.៨៤៦ ហិកតា និងដំណាំរួមផ្សំ ៦៩២ ហិកតា ។ ក្នុងនោះ ផ្ទៃដីដំណាំស្រូវ ដែលខូចខាតទាំងអស់ មានទីតាំងមួយចំនួន នៅជាប់ស្ទឹង អូរ អាងទឹក ប្រឡាយ មានប្រភពទឹកគ្រប់គ្រាន់ អាចស្តារឡើងវិញ ចំនួន ១២.២៧៣ ហិកតា ស្មើនឹង ១១.១៦៩ គ្រួសារ និងបន្លែ ៣.២៩២ គ្រួសារ ។
ការឧបត្ថម្ភស្រូវ ពីសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវស្រូវពូជ ១.១០០ តោន ស្មើនឹង ១១.០០០ គ្រួសារ (១គ្រួសារ បាន ១០០ គ.ក្រ ដោយឥតគិតទំហំដី ) គឺដើម្បីអោយកសិករ ធ្វើស្រែបណ្តេញទឹក ក្នុងការស្តារជីវភាពឡើងវិញ៕/V
បន្ទាយមានជ័យ រងគ្រោះដោយ ទឹកជំនន់ធ្ងន់ធ្ងរ តែទិន្នផល និងគុណភាពស្រូវ ឆ្នាំ២០២០ ល្អជាងឆ្នាំណាទាំងអស់
បន្ទាយមានជ័យ រងគ្រោះដោយ ទឹកជំនន់ធ្ងន់ធ្ងរ តែទិន្នផល និងគុណភាពស្រូវ ឆ្នាំ២០២០ ល្អជាងឆ្នាំណាទាំងអស់
បន្ទាយមានជ័យ រងគ្រោះដោយ ទឹកជំនន់ធ្ងន់ធ្ងរ តែទិន្នផល និងគុណភាពស្រូវ ឆ្នាំ២០២០ ល្អជាងឆ្នាំណាទាំងអស់
បន្ទាយមានជ័យ រងគ្រោះដោយ ទឹកជំនន់ធ្ងន់ធ្ងរ តែទិន្នផល និងគុណភាពស្រូវ ឆ្នាំ២០២០ ល្អជាងឆ្នាំណាទាំងអស់
បន្ទាយមានជ័យ រងគ្រោះដោយ ទឹកជំនន់ធ្ងន់ធ្ងរ តែទិន្នផល និងគុណភាពស្រូវ ឆ្នាំ២០២០ ល្អជាងឆ្នាំណាទាំងអស់