Home ព័ត៌មានជាតិ នយោបាយ សម្តេចនាយក​រដ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹងចូលរួម​ក្នុងសម័យ​ប្រជុំ​ពិសេស​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​លើក​ទី​៣១ របស់​មហាសន្និបាត​អ​.​ស​.​ប ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

សម្តេចនាយក​រដ្ឋមន្ត្រី​នឹងចូលរួម​ក្នុងសម័យ​ប្រជុំ​ពិសេស​ថ្នាក់​ប្រមុខ​រាជ​លើក​ទី​៣១ របស់​មហាសន្និបាត​អ​.​ស​.​ប ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​ចូលរួម​ក្នុង​សម័យ​​ប្រជុំ​ពិសេស​ថ្នាក់​ប្រមុខ​រាជ និង​រដ្ឋាភិបាល​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣-៤ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ថត​ទុកជាមុន​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា ដោយសារ​ជំងឺ​រាតត្បាត​សកល​បានសម្លាប់​ជីវិត​មនុស្ស​អស់​ជាច្រើន​នាក់ រាំងខ្ទប់​ដង្ហើម​សេដ្ឋកិច្ច ពិភពលោក បង្អាក់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​និង​ប្រទេស​ធ្វើឱ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​អន្តរជាតិ​និង​បង្ក​ផលប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​ពិភពលោក សម័យប្រជុំ​ពិសេស​ថ្នាក់​ប្រមុខ​រាជ​/​រដ្ឋាភិបាល​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ មាន​គោលបំណង​ជំរុញ​ការអនុវត្ត​វិធានការ​ឆ្លើយតប​ជារួម​ក្នុង​សហគមន៍​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។​

​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​សុន្ទរកថា​គន្លឹះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ក្នុងការ​ប្តេជ្ញា ចិត្ត​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដើម្បី​ទទួលបាន​សាមគ្គីភាព និង​ឯកភាព​តំបន់ និង​ពិភពលោក ខណៈដែល​ពហុភាគី​និយម​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ជា​ប្រការ​មិនអាច​ខ្វះ​បាន ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular