Home ព័ត៌មានជាតិ សន្តិសុខ កម្លាំង​ជលផល​...

កម្លាំង​ជលផល​ខេត្តព្រះវិហារ ចុះបង្ក្រាប​បទល្មើស​នេសាទ តាម​កម្មវិធី SMART TOOLS

ដោយ​: សៅ​វ៉ាន់ឌី / ខេត្តព្រះវិហារ​: កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ពេញ​មួយខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ចំនួន ២០​ករណី វត្ថុតាង​មួយចំនួន ត្រូវបាន​បង្ក្រាប​និង​រឹបអូស នៅតាម​ដងស្ទឹង​សែន​។

​ប្រធាន​មន្ទីរ​រូបនេះ បានឱ្យដឹង​ទៀតថា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មន្ត្រី​ខណ្ឌ​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ជលផល​នៅតាម​ដងស្ទឹង​សែន​។ ក្នុងនោះ ធ្វើ​អង្កេត​លើ​ឧបករណ៍​នេសាទ ដោយ​ប្រើប្រាស់​តាម​កម្មវិធី SMART TOOLS​។

​លោក ពឹង ទ្រី​ដា បាន​បន្តថា ជា​លទ្ធផល​បាន​រកឃើញ​ឧបករណ៍​នេសាទ​មាន​លក្ខណ​ស្របច្បាប់​ចំនួន ១៤២​ឧបករណ៍ ស្មើនឹង ៣៨​ករណី និង​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ចំនួន ២២​ឧបករណ៍ ស្មើនឹង ២០​ករណី​។ លោក​បញ្ជាក់ថា ចំពោះ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងនោះ ត្រូវបាន​ដកហូត និង​យកទៅ​កម្ទេចចោល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular