ដោយ: សរិទ្ធ / ស្វាយរៀង: កុមារាម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅពេលកុមារានោះ បានដើរឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿង បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១២និង៥៥នាទី រសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៦និង៧ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាល ក្រុងស្វាយរៀង បានឲ្យដឹងថា: កុមារាដែលរងគ្រោះដល់ស្លាប់នោះ ឈ្មោះ ប៉េង កំសាន្ត អាយុ៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្ដ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយគ្រាន់តែដឹងថា បើករថយន្តផលិតនៅកូរ៉េ ពណ៌ ស មិនចាំស្លាកលេខ ក្រោយបង្កហេតុ បានបើករថយន្ត រត់គេចទៅទិសខាងជើង បាត់ស្រមោលតែម្ដង។
អ្នកភូមិ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរឆ្លងផ្លូវ ពីទិសខាងកើត ទៅខាងលិច ស្រាប់តែមាន រថយន្តមួយគ្រឿង បើកឆ្លងផ្លូវ ពីខាងត្បូង មកខាងជើង ចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមក សពត្រូវបានសមត្ថកិច្ចនគរបាលក្រុង ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕/V
កុមារាអាយុ ៦ឆ្នាំម្នាក់ ស្លាប់ ដោយសាររថយន្តបុក នៅពេលដើរឆ្លងផ្លូវ
កុមារាអាយុ ៦ឆ្នាំម្នាក់ ស្លាប់ ដោយសាររថយន្តបុក នៅពេលដើរឆ្លងផ្លូវ