Home ព័ត៌មានជាតិ សុខាភិបាល សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម ចេញ​បទបញ្ជា ប្រយុទ្ធ​ប្រឆាំងនឹង ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា​

ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ចំណុះ​ក្រសួង មហាផ្ទៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា​។

ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម បាន​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់​ថ្នាក់ ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​អនុវត្តតាម​បទបញ្ជា​នេះ ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ការអំពាវនាវ និង​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​របស់ ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ នេះ​។​

​បទបញ្ជា​លេខ ០០១ បប​ជ របស់​ក្រសួងមហាផ្ទៃ ចុះហត្ថលេខា ដោយ​សម្ដេច​ក្រឡាហោម ស ខេង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ មាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោម ៖

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular