Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ខ្...

រថយន្ត​ដឹក​ខ្សាច់​បុក​និង​កិន​ស្ត្រី​ម្នាក់​ស្លាប់​មួយ​រំពេច​យ៉ាង​អ​ណោ​ច​អ​ធ័​ម​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅក្រោម​រថយន្ត បន្ទាប់ពី​ត្រូវបាន​រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ​គាត់​ពីក្រោយ​ហើយ​កិន​ពីលើ​អូស​ជាច្រើន​ម៉ែត្រ កាល​វេលា ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ច​ន្ទ័ ទី​៣០ ខែ​វិឆ្ឆិកា​ឆ្នាំ​២០២០​។ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ឯម ឡៃ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរប​លក់​ផ្កា​ស្នាក់នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F.0210 ធ្វើដំណើរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាង​បាន​ជ្រុល​ទៅបុក​ម៉ូតូ​គុប​មូល ពណ៌​ខៀវ ពាក់​ស្លាក​លេខ ស៊េរី​ចាស់ ដ​.0988​កណ​1 ពីក្រោយ​ពេញទំហឹង​អូស​ជាច្រើន​ម៉ែត្រ​ស្លាប់​ក្រោម​រថយន្ត​មួយ​រំពេច ។ ភ្លាមៗ​នោះ​តៃកុង​រថយន្ត​បង្ក​បាន​បើកទ្វារ​រត់​ទៅដល់​ផ្លូវ​៦០​ម៉ែត្រ​ត្រូវបាន ប្រជាព​រដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​យកទៅ​ប៉ុស្តិ៍​រងចាំ​ប្រគល់​ឲ្យ​ជំនាញ​ក្រុង​ចាត់​ការបន្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular