Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់​...

យុវជន​ម្នាក់​ស្លាប់​ដោយ​បើក​ម៉ូតូ​លឿន​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​និង​រថយន្តស្ទូច​ចត​សាង​ឥ​វ៉ាន់​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​: យុវជន​ម្នា​ក់បាន​ស្លាប់​ក្រោយ​បញ្ចូនទៅ​មន្ទី​ពេទ្យ បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត​កុងតឺន័រ​ដែល​បាន​ចត​សាង​ឥ​វ៉ាន់​ជាមួយ​រថយន្តស្ទូច​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ចន្ទ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ អ៊ុច ប៉ាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​គិតលុយ​នៅ​ម៉ា​ត ជិត​រ៉ា​រទេះភ្លើង រស់នៅ​ជិត​វត្ត​តាំង​កសាង ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1AI.8404 ម្នាក់ឯង​។ ចំណែក​រថយន្ត​កុងតឺន័រ សណ្តោង​រឺ​ម៉ក ពាក់​ស្លាក​លេខ​ខាងក្រោយ ភ្នំពេញ 4A.5958 ​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3E.6599 និង​រថយន្តស្ទូច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F.1307​ដែល​ចត ទន្ទឹមគ្នា​លើ​ទ្រូងផ្លូវ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​មាន​រថយន្ត​កុងតឺន័រ​និង​រថយន្តស្ទូច​ចត​ទន្ទឹមគ្នា​លើ​ទ្រូងផ្លូវ​កំពុងតែ​ស្ទូច​ថ្ម​ដាក់​នៅលើ​ចិញ្ចើមផ្លូវ ខណៈ​ពេលនោះ​ស្រាប់​តែមាន យុវជន​ម្នាក់​បើក​ម៉ូតូ ហុងដា​ប៊ីត​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច​មក​បុក​ចំ​គូទ​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន រថយន្ត​ដឹកយក​ទៅ​សង្គ្រោះ​ក្រោយមក​ក៏បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular