Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ បាន​...

អគ្គិភ័យ បាន​លេប​ត្របាក់ ផ្ទះមួយ​ខ្នង និង​ទ្រព្យសម្បត្តិ​ជាច្រើន​

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំៈ ផ្ទះមួយ​ខ្នង និង​ទ្រព្យសម្បត្តិ ជាច្រើន បាន​ត្រូវ​អគ្គិភ័យ លេប​ត្របាក់ ដោយសារតែ​ឆ្លង​ចរន្តអគ្គិសនី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​និង​៣០ នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បារាយណ៍ បានអោយដឹងថាៈ ផ្ទះ​នោះ មាន​ទំហំ ៦x១២​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្តារ ដែលជា​របស់​ឈ្មោះ រៀម ចាន់​វាសនា អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជា បូ​លិ​កា អាយុ​៣២​ឆ្នាំ ។​

​ប្រភព​បាន​បន្តថាៈ អគ្គិភ័យ​នោះ បណ្តាល​ឲ្យ ឆេះ​ផ្ទះ​ទាំងស្រុង ឆេះ​ប្រាក់​អាម៉េរិក ១.៥០០ ដុល្លារ និង​ប្រាក់​ខ្មែរ​ចំនួន ៨.០០០.០០០ រៀល ខ្សែក ១​ខ្សែ និង​ក្រវិល​១​គូ គិត​ជា​ប្រាក់ ស្មើនឹង ៩៥០ ដុល្លារ ឆេះ​សម្ភារ​ប្រើប្រាស់ លើផ្ទះ​ទាំងស្រុង​។​

​ចំពោះ​មូលហេតុ សមត្ថកិច្ច និង​ម្ចាស់ផ្ទះ បានដាក់​ការសង្ស័យ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ។​

​ឆ្លើយតប​នឹង​គ្រោះ​អគ្គិភ័យ​នោះ ក៏មាន​រថយន្ត​អគ្គិភ័យ ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​ដែរ តែ​មិនបាន​ជោគជ័យ ព្រោះ​ល្បឿន​ឆេះ​លឿន ឯ​រថយន្ត​ពន្លត់​អគ្គិភ័យ មក​យឺត​។ រថយន្ត​នោះ មាន​មកពី​អធិការដ្ឋាន​នគរបាល ស្រុក​បារាយណ៍ ១​គ្រឿង ស្រុក​សន្ទុក ១​គ្រឿង និង​រថយន្ត​នគរបាល​ខេត្ត ២​គ្រឿង ៕/V​

អគ្គិភ័យ បាន​លេប​ត្របាក់ ផ្ទះមួយ​ខ្នង និង​ទ្រព្យសម្បត្តិ​ជាច្រើន​ អគ្គិភ័យ បាន​លេប​ត្របាក់ ផ្ទះមួយ​ខ្នង និង​ទ្រព្យសម្បត្តិ​ជាច្រើន​ អគ្គិភ័យ បាន​លេប​ត្របាក់ ផ្ទះមួយ​ខ្នង និង​ទ្រព្យសម្បត្តិ​ជាច្រើន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular