Home ព័ត៌មានជាតិ សង្គម ធាតុអាកាសត្រជ...

ធាតុអាកាសត្រជាក់មកដល់ហើយ

ដោយៈប.ខុន/ភ្នំពេញៈជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលចុះមកក្រោម(ត្បូង) ជា លំដាប់និងរំកិលមកដល់លើភាគកណ្តាលរបស់ប្រទេសកម្ពុជានៅថ្ងៃទី៤ខែធ្នូ ជា មួ យនិងខ្យល់មូសុងឦសានបក់បោកខ្លាំង។ស្ថានភាពនេះ  ធ្វើឱ្យសីតុណ្ហភាពអាចចុះដល់រង្វង់ កម្រិត ១៧អង្សានៅតំបន់ជួរភ្នំនិងខ្ពង់រាប។ នេះបើយោងតាមការជូនដំណឹងស្តីពី លទ្ធផលព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី០២៨ខែធ្នូ   របស់ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០១ខែធ្នូ។

នៅក្នុងការព្យាករបានសរសេរទៀតថា     ធាតុអាកាសចុះត្រជាក់លើកទី១  ចាប់ពីថ្ងៃ៤៧ខែធ្នូដោយស្ថានភាពធាតុអាកាសដូចខាងលើ ធ្វើឱ្យបណ្តាខេត្ត នៅ តំ បន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៩២១អង្សាសេ,    សីតុ ណ្ហ ភាពអតិបរមាមានពី ២៦២៨អង្សាសេ។ 

សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន មាន សីតុ ណ្ហភាពអប្បបរមាពី១៧១៩អង្សាសេ,       សីតុណ្ហភាពអតិបរមាមានពី២៥២៧ អង្សា សេ។ តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២១២៣អង្សាសេ , សី តុណ្ហភាពអតិបរមា មានពី ២៧២៩អង្សា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular