ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអះអាងថាគ្រាប់ទម្លាក់ពី លើយន្តហោះធន់ធ្ងន់មួយគ្រាប់ត្រូវបានរកឃើញនៅខេត្តកំពង់ធំ ។
លោកបានអះអាងថា នៅខេត្តកំពង់ធំនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកជំនាញ អង្គភាពស៊ីម៉ាក់រកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK83 ទម្ងន់ជាង ៤៥០គីឡូក្រាម ។
ប្រភពដដែលបានអះអាងថា ក្រោយពេលដែលរកឃើញ ជំនាញបានដោះបន្សាបគ្រាប់បែកនេះ បានជោគជ័យ ។
លោកបានបញ្ជាក់ថា គ្រាប់បែកនេះ មានការលំបាកក្នុងដោះបន្សាបនៅនឹងកន្លែង តែទោះបីជា យ៉ាងណា ក៏ដោយក៏អ្នកបច្ចេកទេសរកគ្រប់បធ្យោបាយដើម្បីបោសសំអាតគ្រាប់បែកនេះ និងធានាសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕PC