« ពុលថ្នាំ ឬចំណី » ត្រូវធ្វើសង្គ្រោះបឋម​យ៉ាងដូចម្ដេច ?

ដោយៈ health.com.kh
• ពុល​ដោយ​ការ​លេប ៖ ត្រូវយក​អ្វីដែល​សេសសល់​នៅក្នុង​មាត់​របស់​ជនរងគ្រោះ​ចេញ ។ បើ សង្ស័យថា ពុល​ថ្នាំ​សម្អាតផ្ទះ ឬ​សារ​ធាតុគីមី​ផ្សេងៗ​ទៀត​ត្រូវ​អាន​ស្លាក​សញ្ញា​នៅលើ​ដប និង​ធ្វើ តាម​សេចក្តីណែនាំ​សម្រាប់​ការពុល​ដោយ​ចៃដន្យ ។​

• ពុល​នៅលើ​ស្បែក ៖ ត្រូវ​ដោះ​សម្លៀកបំពាក់​ដែល​បាន​ប៉ះពាល់​ដោយ​ប្រើ​ស្រោមដៃ​ហើយ លាងជម្រះ​ស្បែក​ពី​១៥ ទៅ​២០​នាទី​ដោយ​ប្រើប្រាស់​ទឹក​ហូរ ។​

• ពុល​នៅក្នុង​ភ្នែក ៖ ត្រូវ​លាង​សម្អាត​ភ្នែក​ជាមួយ​ទឹក​ត្រជាក់ ឬ​ក្តៅ​ឧណ្ណៗ​រយៈពេល​២០​នាទី ឬ រហូតដល់​ក្រុម​សង្គ្រោះបាន​មកដល់ ។​

• ពុល​ដោយ​ការ​ស្រូប ៖ ត្រូវដាក់​ជនរងគ្រោះ​នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​តាម ដែល​អាច​ធ្វើបាន ។​

• បើ​ជនរងគ្រោះ​ក្អូ​ត​ត្រូវ​ផ្អៀង​ក្បាល​ទៅ​ម្ខាង ដើម្បី​ទប់ស្កាត់​ការ​ឈ្លក់ ។​

• ចាប់ផ្តើម​ចលនា​បេះដូង បើ​ជនរងគ្រោះ​បាត់​សញ្ញា​ជីវិត ដូចជា​ចលនា​ការដកដង្ហើម ឬ ក្អក ជាដើម ។​

• ត្រូវ​ប្រមូល​ដប​ថ្នាំ​គ្រាប់​កញ្ចប់ ឬ​ធុង​ជាមួយ​ស្លាក​សញ្ញា​សម្គាល់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត​អំពី ការពុល ហើយ​ផ្ញើ​វា​ជាមួយ​ក្រុម​រថយន្ត​សង្គ្រោះបន្ទាន់​ផងដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular