Home ព័ត៌មានអន្តរជាតិ ស្រីលង្កា​កំព...

ស្រីលង្កា​កំពុង​ព្យាយាម​ទប់ស្កាត់​ដំរី​កុំឱ្យ​ស៊ី​សំរាម​ប្លា​ស្ទិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបាល​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​វិច្ឆិកា​ថា​ខ្លួន​កំពុង​សាងសង់​ប្រឡាយ​និង​ដំឡើង​របង​អគ្គិសនី​ដើម្បី​រារាំង​កុំអោយ​ដំរី​ចូល​មក​ស៊ី​សំរាម​ប្លា​ស្ទិកនៅ​ទីវា​លចាក់​​សំរាម​។​

​ប្លា​ស្ទិកនៅ​ទីវាល​ចាក់​សំរាម​នៅ​ស្រីលង្កា​គឺជា​ឃាតករ​សម្លាប់​ដំរី​យ៉ាង​សាហាវ ដោយ​ការធ្វើ​កោសល្យវិច័យ​លើ​សព​ដំរី​បានបង្ហាញ​ពី​បរិមាណ​ដ៏​ច្រើន​នៃ​សំរាម​ប្លា​ស្ទិ​នៅក្នុង​ក្រពះ​ពួក​វា​ដែល​ងាប់​ទាំង​ឈឺ​​ចុកចាប់ បន្ទាប់​ពី​ពួក​វា​ចោមរោម​ស៊ី​នៅ​តាម​កន្លែង​ចាក់សំរាម​។​

​នាយកដ្ឋាន​អភិរក្ស​សត្វព្រៃ​បាន​និយាយថា ចំនួន​ទីវាល​ចាក់សំរាម​បើកចំហ​ត្រូវបាន​កាត់​បន្ថយ​មក​នៅ​ត្រឹម ១៥ ពី ៥៤ កន្លែង​ចាប់តាំងពី​ឆ្នាំ ២០១៧​ប៉ុន្តែ​បញ្ហា​នៅតែ​កើតមាន​នៅ​ទីតាំង​ចាក់សំរាម​​ចំនួន​៩ កន្លែង​ទៀត​។​

​នាយកដ្ឋាន​បាន​និយាយថា “​ការងារ​ដំបូង​បានចាប់ផ្តើម​រួចហើយ​នៅ​ទីលាន​ចាក់សំរាម​ចំនួន​២​នៅក្នុង​ស្រុក​អាំ​ប៉ា​រ៉ា ហើយ​យើង​សង្ឃឹមថា​នឹង​សម្រេច​ការងារ​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ​”​។​

​ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ប្រឡាយ​នឹងមាន​ជម្រៅ ១,៨ ម៉ែត្រ​។​

​ចំនួន​សត្វ​ដំរី​នៅ​ស្រីលង្កា​បាន​ថយ​ចុះ​មក​នៅត្រឹម ៧.០០០ ក្បាល​នេះ​បើ​យោង​តាម​ការធ្វើជំរឿន​ចុងក្រោយ ពោលគឺ​ធ្លាក់ចុះ​ពី​ចំនួន ១២.០០០ ក្បាល​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០​។​

​ដំរី​ភាគច្រើន​ត្រូវបាន​បាញ់សម្លាប់​ឬ​ត្រូវ​បំពុល​ដោយ​កសិករ ដែល​ព្យាយាម​រារាំង​ពួកវា​កុំអោយ​ចូល​ដីស្រែ​ចម្ការ​របស់​ពួកគេ ប៉ុន្តែ​មួយចំនួនធំ​ក៏​ងាប់​ដោយសារ​ស៊ី​សំរាម​ប្លា​ស្ទិក​ដែរ​៕

ដំរី​នៅ​ស្រីលង្កា​ភាគច្រើន​ងាប់​ដោយសារ​ស៊ី​សំរាម​ប្លា​ស្ទិក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular