Home ព័ត៌មានជាតិ សន្តិសុខ អ្នក​និយម​ល្ប...

អ្នក​និយម​ល្បែង​ជល់​មាន់ ១៣ នាក់ បាន​ត្រូវ​សមត្ថកិច្ច ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​: មនុស្ស ១៣ នាក់ ជា​ក្រុម​អ្នក​និយម​ល្បែង​ជល់​មាន់ បាន​ត្រូវ​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​បានធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ​រួចមក​។​

​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ មនុស្ស ១៣ នាក់​នេះ បាន​ត្រូវ​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ម៉ោង ១១ ព្រឹក ថ្ងៃទី ២៨ វិច្ឆិកា ២០២០ នៅក្រោម​ដើមឈើ គុ​ម្ភ​ព្រៃត្រែង តាម​ច្រាំងទន្លេ ខាងជើង​ស្ពាន​បា​ឡេ ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ មុន​ឈានដល់ ការចុះ​បង្ក្រាប​ខាងលើ គឺ​សមត្ថកិច្ច​ជំនាញ បានទទួល​ការរាយការណ៍ ពី​សំណាក់​ប្រជាពលរដ្ឋ​ល្អ បានផ្តល់​ព័ត៌មាន​ថា នៅ​ចំណុច​ទីតាំង​ខាងលើ មាន​ក្រុម​អ្នក​និយម​ល្បែង​ជល់​មាន់ ជាច្រើន​កុះករ ទើប​លោក​វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ អនុញ្ញាតឱ្យ​លោក វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត , លោក​វរសេនីយ៍ទោ អួត សំណាង , លោក​វរសេនីយ៍ទោ ភឿន សុផាត បាន​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាបបាន​ជាក់ស្តែង​តែម្តង​។ ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច ឃាត់​បាន​ក្រុមអ្នកលេង​មាន់បាន ១៣ នាក់ ម៉ូ​តួច​ម្រុះ ១៣ គ្រឿង មាន់​ជល់ ៤ ក្បាល បញ្ជូនទៅ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ចាត់ការ តាម​នីតិវិធី​៕/V

អ្នក​និយម​ល្បែង​ជល់​មាន់ ១៣ នាក់ បាន​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​ កាលពី​ព្រឹក ថ្ងៃទី២៨ វិច្ឆិកា​ កន្លងទៅសមត្ថកិច្ច ដកហូតបានម៉ូ​តួច​ម្រុះ ១៣ គ្រឿង មាន់​ជល់ ៤ ក្បាល សមត្ថកិច្ច ដកហូតបានម៉ូ​តួច​ម្រុះ ១៣ គ្រឿង មាន់​ជល់ ៤ ក្បាល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular