Home ព័ត៌មានជាតិ សន្តិសុខ សូមជ្រាប​អំពី...

សូមជ្រាប​អំពី​គ្រាប់មីន​ដែល​ស៊ីម៉ាក​រកឃើញ​នៅ​ខេត្តកំពង់ធំ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​ដែល​បាន​បន្សាប​ដោយ​មន្ត្រី​ជំនាញ របស់​អង្គការ​ស៊ីម៉ាក់​នៅ​ខេត្តកំពង់ធំ កាលពី​ម្សិលមិញ​នេះ គឺជា​គ្រាប់បែក​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ។ MK 83 គឺជា​គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​មួយ​ប្រភេទ ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​បន្តបន្ទាប់​នៅក្នុង​សង្គ្រាម ។

​គ្រាប់​បែប​ប្រភេទ​នេះ មាន​អង្កត់​ផ្ចឹក ប្រមាណ​ជា ៣៥,៥ ម​ម និង មាន​ចម្ងាយ​សុវត្ថិភាព​ពី ១០០០​ទៅ ១៥០០ ម ហើយ​រយៈពេល​នៃ ការផ្ទុះ​ប​ផ្លាញ​គឺ​ប្រមាណ​ជា ៨​នាទី ៤០ វិនាទី ។​
​យោងទៅតាម​ការកត់ត្រា​របស់​ស៊ីម៉ាក់ គ្រាប់​ប្រភេទ​នេះ គឺ​រកឃើញ​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា ដែល​កន្លងមក​គេរ​កវា​ឃើញ​នៅ ស្វាយរៀង ព្រៃវែង មណ្ឌល​គី​រី រតនគីរី ក្រចេះ ហើយ ថ្មីៗ​នេះ​គឺ​នៅ​ខេត្តកំពង់ធំ ។

​គ្រាប់​បែបនេះ​ត្រូវបាន​គេ​ជឿថា ត្រូវគេ​ទម្លាក់​នៅ​ទឹកដី​កម្ពុជា​នៅ​សម័យកាល​សង្គ្រាម​វៀតណាម ពី​ឆ្នាំ​១៩៦៣ ដល់ ឆ្នាំ ១៩៧៥ ដោយ​ជា​ពេលដែល​គេ​ជឿថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក ប្រមាណ​ជា ២ លាន​គ្រាប់ ឫ ៨០០.០០០ តោន មកលើ​កម្ពុជា ដោយមាន​សម្លាប់​ជីវិត​ពលរដ្ឋ សរុប​ប្រមាណ​ជា ៥០០.០០០ នាក់ និង បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រាប់ពាន់​ខ្នង ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular