ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ទិដ្ឋាការ

(​ទិ​ត​-​ឋា​កា​)
នាមសព្ទ​
(​បា​. ទិ​ដ្ឋ + អាការ​) អា​ការដែល​បានឃើញ​, បាន​ចួប​ប្រទះ​មកហើយ ។​
​សព្វថ្ងៃ​ពាក្យ​នេះ​ប្រើ​សំដៅយក​ហត្ថលេខា​ជា​ចាំបាច់ នៃ​អ្នករាជការ​មាន​សមត្ថកិច្ច​ដែល​ត្រូវ​ចុះ​លើ​លិខិត​ផ្សេងៗ មាន​លិខិតឆ្លងដែន​និង​អាណត្តិ​បើកប្រាក់​ជាដើម ជាការ​បញ្ជាក់ថា​ខ្លួន​បាន​ពិនិត្យឃើញ​ត្រឹមត្រូវ​ហើយ​
​លិខិត​នេះ មាន​ទិដ្ឋាការ​ពី​ក្រុម​សន្តិសុខ​ជាតិ​ហើយ​ឬ​នៅ ? ; អាណត្តិ​បើកប្រាក់​នេះ​ក្រុម​អភិបាល​ប្រាក់​ចំណាយ​មិនទាន់​ចុះ​ទិដ្ឋាការ​នៅឡើយ​ទេ ព្រោះ​មានការ​ទាស់ខុស … (​បា​. Visa) ។​

លិខិតឆ្លងដែន​
​នាមសព្ទ​
​លិខិត​ដែល​ក្រសួង​មាន​សមត្ថកិច្ច​បានចេញ​ឲ្យ​ធ្វើដំណើរ​ឆ្លងដែន​នៃ​រដ្ឋ​មួយ​ទៅកាន់​រដ្ឋ​ដទៃ​
​សុំ​លិខិតឆ្លងដែន​ទៅកាន់​បរទេស (​បារ​. Passeport ប៉ា​ស្ព​រ​) : បាន​ពិនិត្យ​លិខិតឆ្លងដែន​របស់​ឈ្មោះ ហ្នឹង ឃើញ​មាន​ទិដ្ឋាការ​សព្វគ្រប់​ហើយ (​បារ​. Visa វី​ហ្សា​): ទិដ្ឋាការ​ចេញ​, ទិដ្ឋាការ​ចូល . . . ( ម​. ព​. ទិដ្ឋាការ នេះ​ទៀតផង ) ។​

ទូរទស្សន៍​
(​ទូ​រៈ ទស់​)
​នាមសព្ទ​
(​បា​. ទូរ “​ឆ្ងាយ​” + ទស្សន ” ការ​ឃើញ ” ) ការមើលឃើញ​បាន​ក្នុង​ទី​ឆ្ងាយ​ឬ​ពី​ចម្ងាយ ។​
​ឈ្មោះ​គ្រឿង​ប្រដាប់​វិទ្យាសាស្ត្រ​មួយ​យ៉ាង សម្រាប់​បញ្ចាំង បញ្ជូន​រូបភាព​និង​សូរសព្ទ​ទៅក្នុង​ទី​ឆ្ងាយ​បាន (​បារ​. Télévision ) ។​

ទួរណឺវិស​
​នាមសព្ទ​
(​បារ​. Tournevis ) ឈ្មោះ​គ្រឿង​ប្រដាប់​របស់​ជាង​មួយ​ប្រភេទ​ធ្វើ​ដោយ​ដែក ដែលមាន​គល់​ស៊ក​ទៅក្នុង​ដង​, ចុង​សំប៉ែត​សម្រាប់​មួល​រឹត​ខ្ចៅ​ផ្សេងៗ ។


នាមប័ណ្ណ​
(—​មៈ​ប័ន​)
នាមសព្ទ​
( បា​. នាម + បណ្ណ ) ក្រដាស​រឹង​ជា​សន្លឹក​តូចៗ មាន​សរសេរ​នាម​រប​ស់​បុគ្គល​ម្នាក់ៗ ( បារ​. Carte de visite ) ។​