Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ស...

យុវជន​ម្នាក់ស្លាប់​ភ្លាមៗនៅពេល​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រីបុក​ពីក្រោយ​រថយន្ត​ដែល​ខូចចត​លើផ្លូវ​

​ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ នៅពេល​យុវជន​នោះ បាន​បើក​ម៉ូតូ សណ្ដោង​រ៉ឺម៉ក​ដឹក​ត្រី បុក​ពីក្រោយ​រថយន្ត​ដឹកស្រូវ ដែល​ខូច ចត​លើផ្លូវ យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ៤​ទៀបភ្លឺ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​ភូមិ​អូរ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ។​

​សមត្ថកិច្ច​នគរបាល​ឃុំ​ថ្មី បានឱ្យដឹងថាៈ យុវជន​ដែល​ស្លាប់ ឈ្មោះ ហាំ ពេជ្រ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។ ចំណែក​អ្នកបើករថយន្ត​ដឹកស្រូវ ឈ្មោះ អ៊ុយ សា​រ៉ា​យ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រែក ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ក្រោយពី​ឃើញ សភាពការណ៍​មិន​ស្រួល អ្នកបើករថយន្ត បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ បន្សល់​តែ​រថយន្ត​ម៉ាក់​ហ៊ី​យាន់​ដាយ ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង​ចាម ៣A-០៤៧០ នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​ដដែល បានបញ្ជាក់​ថាៈ មុនពេល​កើតហេតុ យុវជន​នេះ បាន​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ត្រី ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង លុះ​មកដល់​ចំណុច កើតហេតុ ក៏បាន​បុក​ពីក្រោយ​រថយន្ត​ដឹកស្រូវ ដែល​ខូច ចត​លើ​ដងផ្លូវ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្ដង​។​

​ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​អូស​យកទៅ​រក្សាទុក នៅ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ថ្មី​។ ចំណែក​សព ប្រគល់ឱ្យ​ក្រុម​គ្រូ​សារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ បានបញ្ជាក់​ថាៈ មូលហេតុ​ដោយសារតែ​រថយន្ត ចត​មិនមាន​ដាក់​សញ្ញា​សំគាល់ ទើប​បង្កអោយមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​បែបនេះ​៕/V/សរន

យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ នៅពេល​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រី បុក​ពីក្រោយ​រថយន្ត​ដឹកស្រូវ ដែល​ខូច ចត​លើផ្លូវ​ យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ នៅពេល​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រី បុក​ពីក្រោយ​រថយន្ត​ដឹកស្រូវ ដែល​ខូច ចត​លើផ្លូវ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular