Home ព័ត៌មានអន្តរជាតិ ក្រុមរបស់​ត្រ...

ក្រុមរបស់​ត្រាំ​ចំណាយ​៣​លាន​ដុល្លារ​ដើម្បី​រាប់​សន្លឹកឆ្នោត​ឡើងវិញ តែ​ត្រូវ​អាម៉ាស់​បន្ថែម​ក្រោយ​ទាំង​រដ្ឋ​អា​រី​ហ្សូ​ណា​និង​វី​ស្កុន​សិន​បញ្ជាក់​ថាបៃ​ដិន​ឈ្នះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋ​អា​រី​ហ្សូ​ណា​និង​រដ្ឋ​វី​ស្កុន​សិន​បាន​ប្រកាស​លោកចូ បៃ​ដិន ឈ្នះ​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​នៅក្នុង​រដ្ឋ​ទាំង​ពីរ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០ វិច្ឆិកា​ដែល​ជា​ការ​វាយ​សំពង​ចុង​​ក្រោយ​បំផុត​ទៅលើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដើម្បី​ស្តារ​បរាជ័យ​របស់គាត់​។​

​យោង​តាម​លទ្ធផល​ផ្លូវការ​ដែល​បាន​បញ្ជាក់​ដោយ​រដ្ឋមន្ត្រី​ការបរទេស​របស់​រដ្ឋអារី​ហ្សូ​ណា លោកស្រី កា​ទី ហូប នៅ​ទីក្រុង​ហ្វូ​និក បានឱ្យដឹងថា លោកបៃ​ដិន​បានបំបាក់​លោកត្រាំ​ដោយ​សន្លឹកឆ្នោត​ចំនួន ១០.៤៥៧ សំឡេង​នៅក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា​។​

​ដំណើរការ​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​អភិបាលរដ្ឋ​អា​រី​ហ្សូ​ណា​លោក ដុក ឌូ​ស៊ី អគ្គ​រដ្ឋអាជ្ញា​លោក ម៉ាក ប័រ​ណូវិក និង​ប្រធាន​តុលាការ​កំពូល​របស់​រដ្ឋ លោក រ៉ូបឺត ព្រូ​ទី​នែ​ល​។​

​លទ្ធផល​នេះ​បានបញ្ជាក់​ថាបៃ​ដិន​ឈ្នះរ​ដ្ឋ​នេះ​និង​ញ៉ាំង​ឱ្យ​មាន​ការតែងតាំង​អ្នកបោះឆ្នោត ដែល​នឹង​បោះឆ្នោត​អង្គ​តំណាង​ចំនួន ១១ របស់​រដ្ឋ​អា​រី​ហ្សូ​ណា នៅ​ពេល​ពួកគេ​ជួប​គ្នា​នៅ​ថ្ងៃទី ១៤ ខែ​ធ្នូ លុះត្រាតែ​តុលាការ​ធ្វើ​អន្តរាគមន៍​។​

​លោកស្រី អាន ចា​កូប ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នៅ​រដ្ឋ​វី​ស្កុន​សិន ក៏​បាន​បញ្ជាក់​ជា​ផ្លូវការ​ផង​ដែរ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​វិច្ឆិកា​ដោយ​ផ្ញើ​លទ្ធផល​ទៅ​​អភិបាលរដ្ឋ​មកពី​ព​ក្ស​ប្រជាធិបតេយ្យ​លោក ថូ​នី អេ​វើ ដើម្បី​តែងតាំង​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​អង្គ​តំណាង​ចំនួន ១០ របស់​រដ្ឋ​។​

​សកម្មភាព​របស់​លោក​ចា​កូប​ក៏​ចាប់ផ្តើម​រយៈពេល​ប្រាំ​ថ្ងៃ​សម្រាប់​ត្រាំ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ចំពោះ​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​ផងដែរ​។​

​យុទ្ធនាការ​របស់​ត្រាំ​បានស្នើ​និង​បង់លុយ​៣​លាន​ដុល្លារ​សម្រាប់​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​តំបន់​រឹងមាំ​របស់​បក្ស​ប្រជាធិបតេយ្យ​ចំនួន​២ ដែល​ចុងក្រោយ​បញ្ជាក់​ថាបៃ​ដិន​ឈ្នះ​ក្នុងរ​ដ្ឋវី​ស្កុន​សិន​និង​​ថែម​ទាំង​កើន​សន្លឹកឆ្នោត​ជាង​២​ម៉ឺន​សន្លឹក​ថែមទៀត​សម្រាប់បៃ​ដិន​ឈ្នះ​លើ​ត្រាំ​៕

ក្រុមរបស់ត្រាំបានចំណាយលុយ៣លានសំរាប់ការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ​វី​ស្កុន​សិន​និង​អា​រី​ហ្សូ​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular