Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងពាណិជ្ជ...

ក្រសួងពាណិជ្ជកម្ម​ប្រកាស​ស្វែងរក​អ្នកចូលរួម​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​អេឡិចត្រូនិក​និង​ផ្នែក software កុំព្យូទ័រ​ឥណ្ឌា​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​បានប្រកាស​ជូនដំណឹង​ទៅដល់ ម្ចាស់​សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ថា​ក្រុមប្រឹក្សា​ជំរុញ​ការ នាំចេញ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​និង​ផ្នែក software កុំព្យូទ័រ​ឥណ្ឌា​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម លើក​ទី 21 ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២៤ ដល់ ២៥ ខែ​មិនា​ឆ្នាំ ២០២១​នៅ​ទីក្រុង​ញូ​ដេលី ប្រទេស​ឥណ្ឌា​។​

​ពិព័រណ៍​នេះ​បង្កើតឡើង​នៅក្នុង​គោលបំណង​ផ្ដោតលើ​បច្ចេកវិទ្យា​ថ្មីៗ​ពី​សំណាក់​ក្រុមហ៊ុន​ឥណ្ឌា​ជាង ២00 ក្រុមហ៊ុន ដែល​នឹង​មក​ដាក់តាំង​បង្ហាញ​ផ្នែក​សេវាកម្ម​កុំព្យូទ័រ​ថ្នាក់​ពិភពលោក ដំណោះស្រាយ​និង​សេវាកម្ម​ក្នុង​ផ្នែក​ព័ត៌មានវិទ្យា​រួមមាន​ការអភិវឌ្ឍ software និង​បច្ចេកវិទ្យា ផងដែរ​។​

​ប្រភព​ដដែល​បានប្រកាសថា​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​និង​ទូទាត់​វិញ​នូវ​ថ្លៃ​សំបុត្រ​យន្តហោះ​សម្រាប់​អ្នកណា​ដែល​បញ្ជា​ទិញ​ដែល​បាន​ចូលរួម​ចំនួន​រហូតដល់​ទៅ​៩00 ដុល្លារ​និង​ថ្លៃ​ចុះឈ្មោះ ចូល រួម​ចំនួន ២00 ដុល្លារ​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular