យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ កម្ពុជា​លុត​ហ្វីលីពីន​៤​ទល់​០

1335
ចែករម្លែក

ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ 2017 AFF U-15 Championships ក្រុម​កម្ពុជា បាន​យកឈ្នះ​ក្រុម​ប្រទេស​ហ្វីលីពីន​៤​គ្រាប់​ទល់​០ នៅ​កីឡដ្ឋាន Chunbori ប្រទេស​ថៃ នា​យប់​ថ្ងៃទី​១២​កក្កដា​។​

​ការប្រកួត​នេះ ក្រុមយុវជន U-15 កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក Lee Tae Hoon​។ លេង​បាន​យ៉ាង​ល្អ នៅ​តង់​ទី​១ ដោយបាន​ទាត់​បាល់​បំប៉ោង​សំណាញ់​ទី​ក្រុម U-15 ហ្វីលីពីន ៣-០ មុននឹង​បន្ថែម​១​គ្រាប់​ទៀត នៅ​តង់​ទី​២​។​

​ក្រុមយុវជន​មាឌធំ​ហ្វីលីពីន ក៏បាន​ព្យាយាម​វាយបក​យ៉ាងខ្លាំង​ផងដែរ ប៉ុន្ដែ​មិនអាច​ទម្លាយ​របាំង​ការពារ​ដ៏​រឹងមាំ របស់​យុវជន​វ័យក្មេង​កម្ពុជា​នេះ​បានឡើយ​។ នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុមយុវជន U-15 កម្ពុជា ក្រោយ​ចាញ់​ក្រុមយុវជន​វៀតណាម កាលពីដើម​សប្ដាហ៍​កន្លងទៅ​។

​បន្ទាប់ពី​ការប្រកួត​នេះ ក្រុមយុវជន U-15​កម្ពុជា នឹង​បន្ដ​ជួប​ក្រុម U-15​ទី​ម័​រ​ខាងកើត វិញ​ម្ដង នៅ​ថ្ងៃទី​១៤ ខែកក្កដា​ខាងមុខ នៅលើ​ទឹកដី​ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ​ដដែល​៕ ​ដោយ ៖​រ៉ូ​ហ្សា​

ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា (​រូប​៖ រ៉ូ​ហ្សា​)

ទីតាំងផ្សាយពាណិជ្ជកម្ម