Home ព័ត៌មានជាតិ សង្គម ក្រុមការងារ​ខ...

ក្រុមការងារ​ខណ្ឌចំការមន នាំយក​ថវិកា​មរណៈ​ស​ង្គ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ​សព សមាជិកសមាគម​មួយ​គ្រួសារ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ​សមាគម អតីតយុទ្ធជន​កម្ពុជា ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោកស្រី មុំ ចាន់​ដា​នី អនុប្រធាន​ប្រចាំការ សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ បាន​អញ្ជើញ​សំណេះសំណាល និង​ប្រគល់​ថវិកា​មរណៈ​សង្គ្រោះ ចំនួន ៤ លាន​រៀល​គត់ ជូន​គ្រួសារ​សព​លោក សេក សែ គ្រួសារ​និវត្តន៍​ជន​យោធា មាន​ទីលំនៅ​ផ្ទះ ១២៧ ផ្លូវ​១៥៥ ភូមិ​១ សង្កាត់ ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​

​ពិធី​ប្រគល់​ថវិកា ធ្វើឡើង​នៅ​សាលាខណ្ឌ​ចំការមន ដោយមាន​ការចូលរួម​ពី​លោក យូ សុភ័ក្ត្រ អនុប្រធាន​មន្ទី​សង្គមកិច្ច រាជធានី​ភ្នំពេញ , លោក អ៊ុយ ពៅ ប្រធានការិយាល័យ បេឡា​ជាតិ អតីតយុទ្ធជន រាជធានី​ភ្នំពេញ​, លោក យិន សាន អធិការនគរបាល ខណ្ឌ​ចំកា​មន​, លោកស្រី គ្រួច ស៊ី​ផូ អធិការរង​ខណ្ឌ​, លោកស្រី អ៊ុន ស៊ី​វ៉ាន់​នឿន ប្រធាន​សង្គមកិច្ច​ខណ្ឌ​, លោក អ៊ួ​ម សុ​ទា្ធ​រិ​ទ្ធ កងរាជអាវុធហត្ថ​ខណ្ឌ ព្រមទាំង​លោក ដន សុក នាយរង​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១​។​
​ក្នុង​កិច្ច​សំណេះសំណាល​នោះដែរ លោកស្រី ក៏បាន​ពាំនាំ​នូវ ការចូលរួម​រំលែក​ទុក្ខ ដ៏​ក្រៀមក្រំ​ពី សំណាក់​លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ នគរបាល រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ ជាមួយ​ក្រុមគ្រួសារ​សព​៕/V​

ក្រុមការងារ​ខណ្ឌចំការមន នាំយក​ថវិកា​មរណៈ​ស​ង្គ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ​សព សមាជិកសមាគម​មួយ​គ្រួសារ​ ក្រុមការងារ​ខណ្ឌចំការមន នាំយក​ថវិកា​មរណៈ​ស​ង្គ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ​សព សមាជិកសមាគម​មួយ​គ្រួសារ​ ក្រុមការងារ​ខណ្ឌចំការមន នាំយក​ថវិកា​មរណៈ​ស​ង្គ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ​សព សមាជិកសមាគម​មួយ​គ្រួសារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular