Home ព័ត៌មានជាតិ អប់រំ ការប្រឡង​ឌី​ប...

ការប្រឡង​ឌី​ប្លូ​ម​ថ្ងៃទី​២​ប្រព្រឹត្ត​ទៅដោយ​រលូន​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ នេះ គឺជា​ថ្ងៃទី​២ នៃ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​ម​ឋ​ម​សិក្សា​បឋមភូមិ ឬ​ដែល​និយាយ​រត់មាត់​ថា​ឌី​ប្លូ​ម​នៅ​ទូទាំងប្រទេស​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ជាមួយនឹង​កា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​យ៉ាង​ម៉ឺងម៉ាត់​។​

ការប្រឡង​ឌី​ប្លូ​ម​ឆ្នាំនេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី​១ ខែធ្នូ​(រូបថតក្រសួងអប់រំ)

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ការប្រឡង​ឌី​ប្លូ​ម នៅ​ឆ្នាំនេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី​១ ខែធ្នូ​។​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដែលជា​ថ្ងៃទី​១ នៃ​ដំណើរ​ការប្រឡង​។​ដំណើរការ​ប្រឡង​មាន​ភាពរលូន​ល្អ ដោយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បេក្ខជន​ប្រឡង និង​គ្រប់ភាគី​ពាក់ព័ន្ធ បាន​អនុវត្ត​វិធានការ​សុវត្ថិភាព សុខភាព​ខ្ជាប់ខ្ជួន​។​
​សូមជម្រាបថា ការប្រឡង​ឌី​ប្លូ​ម​សម័យ​ប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅ​នៅតាម​គ្រឹះស្ថានសិក្សា​ផ្ទាល់ តាម​២៥ ខេត្ត​-​រាជធានី ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១៥៨.៧១៧​នាក់ (​នារី ៨៥.១៣១​នាក់​) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១.៧២៩ ស្នើ​នឹង ៧.១៤១ បន្ទប់​ប្រឡង​។ ការប្រឡង​ឌី​ប្លូ​ម សម័យ​ប្រឡង​៣០​វិច្ឆិកា​២០២០​មាន​សាលា​រដ្ឋ​ទាំងអស់​ទូទាំងប្រទេស និង​សាលា​ឯកជន​មួយចំនួន ហើយ​សាលា​ឯកជន​មួយចំនួនទៀត បាន​ប្រឡង​កាលពី​សម័យ​ប្រឡង ០៣ សីហា ២០២០​រួចហើយ​៕សរន

ការប្រឡង​ឌី​ប្លូ​ម នៅ​ឆ្នាំនេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី​១ ខែធ្នូ​(រូបថតក្រសួងអប់រំ)

ការប្រឡង​ឌី​ប្លូ​ម នៅ​ឆ្នាំនេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី​១ ខែធ្នូ​(រូបថតក្រសួងអប់រំ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular