ដោយៈ បាយ័ន / សៀមរាបៈ សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ស្ថិតនៅក្នុងក្រុងសៀមរាប ជាកន្លែង សម្រាប់ពិនិត្យមេរោគកូវីដ ១៩ ហើយពេលនេះ មន្ត្រីសុខាភិបាល កំពុងរង់ចាំប្រជាពលរដ្ឋ ដែលសង្ស័យថា ខ្លួនមានការពាក់ព័ន្ធ ដោយប្រយោល មកធ្វើតេស្ត។
ព័ត៌មានពីមន្ត្រីសុខាភិបាល ខេត្តសៀមរាបម្នាក់ បាននិយាយថាៈ បើគិតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញនេះ មន្ត្រីសុខាភិបាល បានធ្វើតេស្តលើ ប្រជាពលរដ្ឋ ដែលមានការសង្ស័យ បានជាង ៣០០ នាក់ រួចមកហើយ ហើយនៅបន្តរង់ចាំ ប្រជាពលរដ្ឋ មកធ្វើតេស្ត ជាបន្តបន្ទាប់ទៀត។
ប្រភពខាងលើ បានបញ្ជាក់ថា ស្ត្រីម្នាក់ ត្រូវបានរកឃើញ បានឆ្លងជំងឺកូវីដ ១៩ នេះ ហើយស្ត្រីនោះ បានដាក់ដោយឡែក នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីព្យាបាល៕/V
សាលាគរុកោសល្យ ខេត្តសៀមរាប ជាកន្លែងធ្វើតេស្ត រកមេរោគកូវីដ ១៩ (រូបថតៈ បាយ័ន)
សាលាគរុកោសល្យ ខេត្តសៀមរាប ជាកន្លែងធ្វើតេស្ត រកមេរោគកូវីដ ១៩ (រូបថតៈ បាយ័ន)
សាលាគរុកោសល្យ ខេត្តសៀមរាប ជាកន្លែងធ្វើតេស្ត រកមេរោគកូវីដ ១៩ (រូបថតៈ បាយ័ន)