Home ព័ត៌មានជាតិ សេដ្ឋកិច្ច រោងចក្រ​អគ្គិ...

រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២២

​ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​មាន​ជ័​យៈ រោងចក្រ​អគ្គិសនី ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ។ នេះ​បើតាម​តំណាង​ម្ចាស់​វិនិយោគ នៃ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD របស់​ចិន ជម្រាបជូន​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ដឹកនាំ​ប្រតិភូ ទស្សនកិច្ច និង​ចុះ​ត្រួតពិនិត្យ​ដំណើរការ សាងសង់​រោងចក្រ អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ កាលពី​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ ។​

រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២២

​ប្រភពព័ត៌មាន បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ថ្មីៗ​នេះ​ថាៈ រោងចក្រ​នេះ វិនិយោគ​សាងសង់ ដោយ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ប្រើ​ទុន​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក ហើយនឹង​ផ្តល់​ថាមពល​អគ្គិសនី ២៦៥ មេ​ហ្កា​វ៉ា​ត់​។ ការវិនិយោគ​នេះ លើ​គម្រោង​អភិវឌ្ឍន៍ ខ្សែបណ្តាញ​បញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅកាន់​អនុ​ស្ថានីយ​ខាងកើត ខេត្តសៀមរាប​។​

​សូម​រំលឹកថា ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លងមក នៅ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រាជរដ្ឋាភិបាល បានសម្រេច​អនុញ្ញាត អោយមាន​គម្រោង​បង្កើត​រោងចក្រ ដើរ​ដោយ​ធ្យូងថ្ម ចំនួន ២ កន្លែង​នេះ ហើយ​បាន​ត្រូវ​ដាក់ជូន សភា​ពិនិត្យ និង​សម្រេច​។​

​ទី​១ រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម វិនិយោគ​ដោយ​ក្រុមហ៊ុន ROYAL GROUP របស់​អ្នកឧកញ៉ា គិត ម៉េង ទុនវិនិយោគ ប្រមាណ ១,៣៤៤.២០ លាន​ដុល្លារ​អាមេរិក​។ រោងចក្រ​មួយ​នេះ អាច​ផលិត​ថាមពល​បាន ៧០០ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកោះកុង ។ ទី​២ រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម វិនិយោគ​សាងសង់ ដោយ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ប្រើ​ទុន​ប្រមាណ ៣០០ លាន​ដុល្លារ​រ​អាមេរិក ហើយនឹង​ផ្តល់​ថាមពល​អគ្គិសនី ២៦៥ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២២

​ក្នុងឱកាស​ទស្សនកិច្ច​នោះ លោក ស៊ុយ សែម បានលើកឡើង​ថាៈ ធ្យូងថ្ម គឺជា​ប្រភព​ថាមពល ដ៏​ចំបង​សម្រាប់ ផលិត​អគ្គិសនី និង​កំពុង​ទទួលបាន​ការរីក​ចម្រើន ដោយសារតែ​បរិមាណ ដ៏​ច្រើន​នៃ​ធនធាន​នេះ តម្លៃ​ទាប​ជាង​ប្រភព​ថាមពល មួយចំនួន និង​មាន​សុវត្ថិភាព​ល្អប្រសើរ ។

​លោក​បាន​បន្តថាៈ អគ្គិសនី​ផលិត​បាន ពី​រោងចក្រ​ថាមពល មួយ​នេះ​ទៀត គឺ​ដើម្បី​បំពេញ​សេចក្ដីត្រូវការ របស់​ប្រជាពលរដ្ឋ ក៏​ដូច​សេចក្តីត្រូវការ​វិនិយោគ និង​ធានាបាន​នូវ​សុវត្ថិភាព​ថាមពល នៅ​កម្ពុជា ។ ចំពោះ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ឧ​ត្ត​រ​មាន​ជ័ យ​មាន​អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់​នេះ ក្រសួង​រ៉ែ និង​ថាមពល បានផ្តល់​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន​អគ្គិសនី ក្នុងការ​កែច្នៃ និង​ផ្គត់ផ្គង់ ស្របទៅតាម​ច្បាប់ ។​

​គួរ​បញ្ជាក់ថា រោង​ច្រក​ផលិត​ថាមពល​អគ្គិសនី​នេះ នឹង​ប្រើប្រាស់​រ៉ែ​ធ្យូងថ្ម ដែល​ធ្វើការ​កែច្នៃ មាន​កម្តៅ​ប្រហែល​ជាង ៣.០០០ កាល់​ឡូរី ដែល​ធ្វើ​ការផលិត​ភ្លើង បាន ២៦៥ គីឡូវ៉ាត់ អាច​បម្រើ​វិស័យ​អគ្គិសនី និង​ថាមពល ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ចែកចាយ​ទៅ​ខេត្តសៀមរាប បន្តទៀត​។​

រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២២

​យោង​ទិន្នន័យ​របស់​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថាៈ គិត​ត្រឹម​ឆ្នាំ​២០១៩ កន្លងមក កម្ពុ​ជាមាន​ទំនប់​វា​រី​អគ្គិសនី ចំនួន​៧ ផ្តល់​ថាមពល​សរុប ចំនួន ១.៣២៨ មេ​ហ្កា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម ចំនួន​២ ផ្តល់​ថាមពល​សរុប ចំនួន ៦៤០ មេ​ហ្គា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី ដើរ​ដោយ​ចំហេះ​ប្រេង​ខ្មៅ ផ្តល់​ថាមពល​សរុប ចំនួន ២៧៤ មេ​ហ្កា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ចំនួន​២ ផ្តល់​ថាមពល ៩០ មេ​ហ្កា​វ៉ា​ត់ និង​អគ្គិសនី ដើរ​ដោយ​ជីវឧស្ម័ន ផ្តល់​ល់​ថាមពល ៥៦ មេ​ហ្កា​វ៉ា​ត់​។ ប្រភព​ថាមពល​ទាំងនេះ ធ្វើឱ្យ​កម្ពុជា មាន​ថាមពល​អគ្គិសនី ក្នុងប្រទេស​សរុប ២.៣៨៨ មេ​ហ្កា​វ៉ា​ត់​។

​ទោះបីជា​យ៉ាងណា ដើម្បី​បំពេញ​តម្រូវ​ប្រើប្រាស់ ថាមពល​អគ្គិសនី ដែល​កើនឡើង ជា​រាល់​ឆ្នាំ​នោះ កម្ពុជា​បាន​នាំចូល ថាមពល​អគ្គិសនី ពី​ប្រទេសជិតខាង រួមមាន ប្រទេស​ថៃ វៀតណាម និង​ឡាវ ចំនួន​ប្រមាណ ៤៤២,៥ មេ​ហ្កា​វ៉ា​ត់ ឯណោះ ៕/V​

រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២២ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២២ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តឧត្ដរមានជ័យ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២២

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular