​អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល​កណ្ដាលយប់​

968
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈខារ៉ាអូខេមួយកន្លែង​យីហោ​កូ​ប្រា​ហ្គោល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ជាន់​ទី​២​ដែលជា​បន្ទប់​ខារ៉ាអូខេ​អស់​ជាច្រើន​បន្ទប់​ត្រូវ​រថយន្ត​ពន្លត់​របស់​សម្ថ​កិច្ច​ខណ្ឌដូនពេញ​ជួយ​អ​ន្តា​រា​គម​បាញ់​ពន្លត់​អស់​ជាច្រើន​គ្រឿង​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២៥៤​កែង​ផ្លូវ​៥១ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​កាលពី​វេលា​ម៉ោង​១១:៣០​នាទី​យប់​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៨​។​

​ប្រភព​ព័​ត៌​បានឱ្យដឹងថា​មុនពេល​កើតហេតុ​អគ្គិភ័យ​នេះ​បានកើត​ឡើង​គឺ​បុ​ក្គ​លិ​ក​ដែល​ធ្វើការ​នៅ​ទីនោះ​បានឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ក្នុង​បន្ទប់​ខារ៉ាអូខេ​ដែល​ដែលមាន​ឈ្មោះ​កូ​ប្រា​ហ្គោល​ចេញមកក្រៅ​បន្ទប់​យ៉ាងខ្លាំង​។​ខណៈនោះ​សង្ស័យថា​អាច​ទុស្សេ​ខ្សែភ្លើង​ក៏មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​បន្ទាប់មក​បាន​ប្ដឹងទៅ​សម្ថ​កិច្ច​ខណ្ឌដូនពេញ​ឱ្យជួយ​អន្តរា​គម​ភ្លាម​។​

​សម្ថ​កិច្ច​ដឹង​ដំណឹង​នេះ​ភ្លាម​បាន​បញ្ជារ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌដូនពេញ​ព្រមទាំង​សហការ​ជាមួយ​រថយន្ត​របស់​រា​ជ​ធានី​ភ្នំពេញ​ធ្វើ​ការបាញ់​ពន្លត់​អស់​ជាច្រើន​គ្រឿង​។​មួយសន្ទុះ​ក្រោយមក​ក៏មាន​មន្ត្រី​ខាង​ពន្លត់​អគ្គិភ័យ​ម្នាក់​ដួលសន្លប់​ដោយសារ​ហប់​ខ្យល់​រួច​បាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​ចំណែក​ឯខាង​បុ​ក្គ​លិ​ក​របស់​ភោជនីយ​ដ្ធា​ន​កូ​ប្រា​ហ្គោល​វិញ​មិនមាន​អ្នករងរបួស​ឡើយ​៕S/​

​អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល​កណ្ដាលយប់​