ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជា បង្ការការរីករាលដាល ជំងឺកូវីដ ១៩ ក្រសួងអប់រំ បានសម្រេចលើកពេល ការប្រកួតកីឡាបឋមសិក្សា ថ្នាក់ជាតិឆ្នាំ ២០២០ ទៅធ្វើនាពេលក្រោយវិញ។
បើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និង កីឡា ដែលបានចុះហត្ថលេខា ដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថាៈ ” សូមលើកពេល ការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ហើយនឹងទៅធ្វើ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វិញ ” ។
គួរបញ្ជាក់ថា បើគិតមកដល់ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះ នៅកម្ពុជា គេបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦ នាក់ (ស្ត្រី ៧៣ នាក់ និងបុរស ២៥៣ នាក់) ក្នុងនោះចំនួនអ្នកព្យាបាល ជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤ នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ២២ នាក់៕/V