Home ព័ត៌មានជាតិ សេដ្ឋកិច្ច ដាក់លក់​ឈើ​ដូ...

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន

ដោយៈ សុខុម / ស្ទឹងត្រែង​: ឈើ​រាប់សិប​គំនរ ដាក់​តាម​គុម្ពោធ​ព្រៃ ក្រោមផ្ទះ​មាត់ច្រាំង ដូច​មិន​ខ្លាច​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះ នៅ​ឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នេះ អ្នកយកព័ត៌មាន​យើង បាន​ចុះទៅ​ផ្ដិត​រូបភាព ឃើញថា ឈើ​ដែល​គេ​អារច្រៀក ជា​ដុំៗ បួន​ជ្រុង និង​ក្តារបន្ទះ​តូចធំ វែង​ខ្លី ជា​គំនរ​ទុក​រាប់សិប​កន្លែង នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន​។​

​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ប្រាប់ថា មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ស្រាប់​លក់​បន្ត​។ អ្នកភូមិ​ដឹកឈើ តាម​ទូក គោយន្ត មក​ទម្លាក់​ក្នុងភូមិ ហើយ​ថៅកែ គេ​ដើរ​មើល ទិញ​ដាក់​រថយន្ត ឬក៏​ម៉ូតូ​ចូលទៅ​ទី​រួម​ខេត្ត​។ ជួន​ពេលយប់ គេ​ដាក់​ទូក ដឹក​ទៅ​លក់​ឱ្យ​សិប្បកម្ម ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​កែច្នៃ ទៅជា​គ្រឿង​សង្ហា​រឹម​។​

​ប្រភព បាន​និយាយ​បន្ថែមទៀតថា សមត្ថកិច្ច​មូលដ្ឋាន គេ​មិន​បង្ក្រាប​ទេ ព្រោះ​ត្រូវរ៉ូវ​គ្នា​អស់ហើយ តាំងពី​ឃុំ ដល់​ស្រុក ខេត្ត រឿង​អី​គេ ទៅ​បង្ក្រាប​នោះ​។ គេ​បង្ក្រាប​ឈើ ដែល​មិនបាន​បង់លុយ តែប៉ុណ្ណោះ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular